ឈ្មួញដឹកឈើជើងខ្លាំង ឈ្មោះចែស្រី សមត្ថកិច្ចជំ នាញ2ខេត្តមួយណាក៍ស្គាល់ចែស្រីដែរ.!

ព្រះវិហារ: ឈ្មួញជើងខ្លាំងខាងដឹកឈើឈ្មោះចែ
ស្រី ដែលល្បីជាង10ឆ្នាំមកហើយ នៅតែបន្តដឹកចេញពីខេត្តព្រះវិហារ ទៅខេត្តកំពង់ធំទាំងថ្ងៃទាំងយប់ដោយមិនរំខានដល់សមត្ថកិច្ចនៅតាមដងផ្លូវ ជាហេតុធ្វើមានការរិះគន់ថា សមត្ថកិច្ចដេកចាំតែរាប់ក្បាលឡានចែស្រីយកលុយ ដោយមិនខ្វល់នឹងការទប់ស្កាត់ឬបង្ក្រាបឡើយ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ចែស្រីមានរថយន្តដឹកឈើចំនួន6គ្រឿង មានតាកូម៉ាចំនួន3គ្រឿង រថយន្តសាំយ៉ុងចំនួន3គ្រឿង នេះមិនទាន់រាប់រថយន្តដឹកឈើប្អូនៗចែស្រី3នាក់ទៀត បើគិតទាំងប្អូន3នាក់ទៀត ក្រុមគ្រួសាចែស្រីមានរថយន្តដឹកឈើជិត10គ្រឿងឯណ្ណោះ ។

សេចក្តីរាយការណ៍បានបន្តទៀតថា ឈ្មួញឈើឈ្មោះចែស្រី បានប្រម៉ូលទិញឈើនៅក្នុងស្រុកត្បែងមានជយ័ ស្រុកឆែប ស្រុកជយ័សែននឹងស្រុកសង្គមថ្មី ប្រភេទឈើលេខ១ មានត្រាច ផ្ចឹក គរគី ពរពេល ឈើទាំងនោះត្រូវបានគេឈូសលំៗ
បន្លំជាឈើគ្រឿងសង្ហារឹម រួចដឹកចេញពីភូមិសាស្ត្រ
ខាងលើ យកទៅលក់នៅឯខេត្តកំពង់ចាមនឹងភ្នំពេញ ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា ឈើទាំង
នោះត្រូវបានប្រជាពលរដ្ឋ នាំគ្នាចូលទៅអារនៅក្នុង
ព្រៃឡង់ ព្រៃព្រះរការ នឹងដែនជម្រកសត្វព្រៃគូលែន
ព្រហ្មទេព យកមកលក់អោយចែស្រីក្នុងតម្លៃថោក ។
បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ បានលើក
ជាសំណួរថា ពួកគាត់ដឹកឈើតិចតួចយកមកប្រើប្រាស់ ត្រូវសមត្ថកិច្ចនៅតាមដងផ្លូវតម្រូវអោយសុំ
ច្បាប់ ចុះចែស្រីដឹកឈើជាង10ឆ្នាំមានសុំច្បាប់ដែរ
ឬអត់ (សំណួរគ្មានចម្លើយ ) ។

ប្រជាពលរដ្ឋសំណូមពរសមត្ថកិច្ចជំនាញនឹងសមត្ថកិច្ចនានានៅតាមដងផ្លូវជាតិលេខ62មើលជួយទប់ស្កាត់បង្ក្រាបផង បើ
មិនដូចឆ្នេះទេ ចែស្រីនៅតែផ្គើននឹងបទបញ្ជារបស់
ឯកឧត្តមអភិបាលខេត្តដដែលនឹង ។

ការដឹកឈើរបស់ចែស្រី សមត្ថកិច្ចនៅតាមដងផ្លូវ
សូមមេត្តាពិនិត្យមើលផង ដើម្បីកុំអោយប្រជាពលរដ្ឋរិះគន់ច្រើនពេក ។ ដោយ កញ្ញា ឆៅ សុខុំ

អត្ថបទដែលជាប់ទាក់ទង