នគរបាលចាប់យុវជនប្រុសស្រី២នាក់វ៉ៃខ្នោះសង្សយ័ប្រព្រឹត្តករណីអំពើលួច(ម៉ូតូ)
ហេតុការណ៍កើតឡើងនៅថ្ងៃសុក្រ១កើត ខែ កក្តិក ឆ្នាំ ឆ្លូវ ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០២១វេលាម៉ោង២១ និង០០នាទីយប់។នៅចំណុចភូមិ ទេពប្រណម្យ ឃុំវិហារលួង ស្រុកពញាឮ ខេត្ត កណ្តាល។
ជនរងគ្រោះ០១ នាក់-ឈ្មោះឈុន ហុយលៀង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ មានទីលំនៅភូមិទេពប្រណម្យឃុំ វិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។
ជនសង្ស័យ០២នាក់
១-ឈ្មោះរុន ដា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរមុខរបរព្រូរថយន្តមានទីលំនៅភូមិសុខសាន្ត ឃុំកាឡូ ស្រុកបាកាន ខេត្ត ពោធិសាត់(មានសារធាតុញៀននូវក្នុងទឹកនោម)។(ឃាត់ខ្លួន)
២-ឈ្មោះយ៉េត សុខនី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ចំបក់ ឃុំស្រយ៉ៅ ស្រុកស្រយ៉ៅ ខេត្ត កំពង់ធំ(មានសារធាតុញៀននូវក្នុងទឹកនោម)។(ឃាត់ខ្លួន)
សម្ភារះបាត់បង់រួមមានម៉ូតូ០១គ្រឿង ម៉ាកសង់C125 ស៊េរីឆ្នាំ ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1FG 5071។
សូមបញ្ចាក់ថាៈបើយោងតាមសមត្ថកិច្ចឲ្យដឹងនៅថ្ងៃកើតហេតុខាងលើឈ្មោះរុន ដា ភេទប្រុស ជាប្រូរថយន្តរបស់ជនរងគ្រោះ បានលួចយកម៉ូតូរបស់ជនរងគ្រោះដែលមានភិនភាគម៉ាកដូចខាងលើយកទៅដាក់បញ្ចាំឲ្យឈ្មោះយ៉េត សុខនី ភេទស្រី ក្នុងតម្លៃ១០ម៉ឺនរៀល(ដប់ម៉ឺនរៀល) ហើយពេលនោះឈ្មោះយ៉េត សុខនី បានឲ្យម៉ូតូនោះទៅឈ្មោះរ៉ាក់ ភេទប្រុស ទីលំនៅមិនពិតប្រាកដ ជិះយកទៅបាត់ទៅ។លុះថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៩ ព្រឹកជនរងគ្រោះបានដើររកជនសង្ស័យឈ្មោះរុន ដា ឃើញដេកនៅក្នុងរថយន្ត ពេលនោះជនរងគ្រោះបានសួរនាំ ជនសង្ស័យថាតើម៉ូតូអញនៅឯណា? ហើយជនសង្ស័យបានឆ្លើយថាម៉ូតូខ្ញុំលួចជិះយកទៅបញ្ចាំគេហើយ។ បន្ទាប់មកជនរងគ្រោះបាននាំខ្លួនជនសង្ស័យឲ្យទៅចង្អុលបង្ហាញកន្លែងបញ្ចាំម៉ូតូ. ពេលទៅដល់ជនរងគ្រោះបានសួរឈ្មោះ យ៉េតសុខនីជាអ្នកទទួលបញ្ទាំម៉ូតូថាតើម៉ូតូរបស់ខ្ញុំដែលអាដាយកមកបញ្ទាំនោះទុកឯណា ? ខ្ញុំលួសយកវិញ ជនសង្ស័យបាន
ប្រាប់ថា ម៉ូតូបញ្ចាំនោះឈ្មោះណាក់ ជិះទៅបាត់ហើយចាំល្ងាចទៅចាំមកយកម៉ូតូ។ភ្លាមនោះជនរងគ្រោះ បាននាំជនសង្ស័យមកផ្ទះរបស់ខ្លួនវិញ។ លុះដល់វេលាម៉ោង១៧នាទីថ្ងៃ ខែ ឆ្នាំដដែលជនរងគ្រោះបាននាំជនសង្ស័យទៅជួបជនសង្ស័យឈ្មោះយ៉េត សុខនី(ជាអ្នកទទួលបញ្ទាំ) ម្ដងទៀត។ ប៉ុន្តែពុំឃើញម៉ូតូឡើយ បន្ទាប់មកជនរងគ្រោះបាននាំខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍វិហារលួងនិងដាក់ពាក្យបណ្ដឹងតែម្ដង។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ កំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក.ពញាឮ ដើម្បីសាកសួរ និង ចាត់ការតាមនីតិវិធី។