យុវជនម្នាក់រងការចាប់វ៉ៃខ្នោះពីកម្លាំងនគរបាលដោយសង្សយ័ពាក់ពន្ធ័ករណីអំពើលួច


ខេត្តកណ្តាល(សភារាជ)
ហេតុការណ៍កើតឡើងនៅថ្ងៃទី០៤.ខែវិច្ឆិកា.ឆ្នាំ២០២១​ វេលា​ម៉ោង ០៦នឹង៣០ នាទី​ព្រឹក។នៅចំណុច ភូមិ​ទ្រា​ ឃុំ​ ទ្រា​​ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ជនរងគ្រោះ​ ០១​នាក់​ឈ្មោះ​ហឿន​ គន្ធា​ ភេទ​ ប្រុស​ អាយុ​ ៣១​ ឆ្នាំ​ជនជាតិខ្មែរ មានទីលំនៅ​ភូមិ​ ទ្រា​ ឃុំ​ទ្រា​ ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​ កណ្តាល​។ (មុខរបរ​ កសិករ​)
ជនសង្ស័យ​០២នាក់​ ៖
១-ឈ្មោះ​ ផាត​ រ័ត្ន​ ភេទ​ ប្រុស អាយុ​២៧ឆ្នាំ​ជនជាតិខ្មែរ មានទីលំនៅ​ភូមិ​ឬស្សី​​ ឃុំ​បារាយណ៍​ ក្រុង​ដូនកែវ ខេត្តតាកែវ​។​(មុខរបរមិន​ពិត​ប្រាកដ​)(ឃាត់ខ្លួន​)
២-ឈ្មោះ​ឡុង​ មិន​ស្គាល់​អត្តសញ្ញាណ​(គេចខ្លួន​)
វត្ថុ​តាងចាប់​យករួមមានម៉ូតូ​មួយគ្រឿង​ម៉ាក​សង់កូរ៉េ​ ពណ៌​ក្រហម​ គ្មាន​ ស្លាកលេខ​
សម្ភារៈបាត់​បង់​រួម​មាន​ម៉ូតូ​មួយគ្រឿង​​ម៉ាក​ Honda​Dream​ C125 ស៊េរី​ឆ្នាំ​ ២០០៨​ ពណ៌​ ខ្មៅ​ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1AD 9196 ។
សូមបញ្ចាក់ថាៈបើយោងតាមសមត្ថកិច្ចអោយដឹង
នៅថ្ងៃកេីតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​​ម៉ាក​ Honda​Dream​ C125 ស៊េរី​ឆ្នាំ​ ២០០៨​ ពណ៌​ខ្មៅ​ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1AD 9196 ចេញ​ពី​ផ្ទះ​របស់​ខ្លួន​ស្ថិត​នៅ​ភូមិ​ទ្រា​ ឃុំ​ទ្រា​ ស្រុកកណ្តាល​ស្ទឹង​។ដេីម្បី​មេីល​មង​ដាក់ត្រី​ ពេល​ជិះ​មកដល់​ចំណុច​កេីត​ហេតុ​ខាងលើជនរងគ្រោះ​បាន​ដាក់​ម៉ូតូ​ក្នុង​ដីឡូត៍​ជាប់​ប្រឡាយ​ រួច​ចុះទៅ​ក្នុង​វាលស្រែ​ដោះមង។លុះ​ដល់ម៉ោង​កេីត​ហេតុ​ជនរងគ្រោះ​បាន​ឃេីញ​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ សង់កូរ៉េ​ពណ៌​ក្រហម​គ្មាន​ស្លាកលេខ​ បានធ្វើ​សកម្មភាព​លួច​ កាច់​កម៉ូតូ​របស់ជនរងគ្រោះ​ ភ្លាម​នោះ​ជនរងគ្រោះ​បានស្រែក​ថា​ចោរៗ​ រួចរត់ពីក្នុង​ស្រែដេញតាម​ ពេល​នោះ​ប្រជាពលរដ្ឋ​បាន​ជួយ​ឌុប​ជនរងគ្រោះ​តាមពីក្រោយ​ លុះ​ដល់​ចំណុច​ភូមិ​ព្រៃទទឹង​ ឃុំ​ត្រពាំង​វែង​ កម្លាំងប៉ុស្តិ៍​នគរបាល​រដ្ឋ​ឃុំ​ថ្មី​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលឃុំ​ ត្រពាំង​វែង​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​សួរ​នាំ​ដោយមាន​ការ​សង្ស័យ​ទេីប​បញ្ជូន​មកកាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុកកណ្តាល​ស្ទឹង​ដេីម្បី​សាក់សួរ​បន្ត​ ចំនណក​ជន​សង្ស័យឈ្មោះ​ឡុង​ បាន​ជិះ​ម៉ូតូរបស់​ជនរងគ្រោះគេចខ្លួនបាត់។ តាមចម្លេីយ​សារភាព​របស់​ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ និង​ បក្សពួក​ធ្លាប់​ធ្វើ​សកម្មភាព​លួច​ កាច់​កម៉ូតូ​នៅ​ស្រុក​កណ្ដាល​ស្ទឹង​ចំនួន​ ០២លេីក​ ដោយ​ក្នុង​មួយលេីកៗ​ ខ្លួន​បាន​ទទួល​លុយ​ ពីឈ្មោះ​ ឡុង​ចំនួន​ពី​ ប្រាំបី​ មុឺន​ ទៅ​ ដប់មុឺនរៀល។
​ បច្ចុប្បន្នជនសង្ស័យ​ កំពុង​ឃាត់នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុកកណ្តាល​ស្ទឹង​ដេីម្បី​កសាង​សំនុំរឿងតាម​នីតិវិធី​ច្បាប់​។

អត្ថបទដែលជាប់ទាក់ទង