សមត្ថកិច្ចឃាត់ខ្លួនជនសង្សម័យម្នាក់ពាក់ព័ន្ធករណីហឹង្សាក្នុងគ្រួសារនិងរក្សាទុកនូវសារធាតុញៀន.!
រតនគិរី: កម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តបានចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារមួយដែលបង្កឡើងដោយជនសង្ស័យត្រូវជាកូននៅក្នុងគ្រួសារនោះ បានអ៊ុកឡុកនិងយកកាំបិតគំរាមកំហែងក្នងគ្រួសារ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថាក្រោយពីបានទទួលពត៌មានពីក្រុមគ្រួសារកំលាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តកាលពីថ្ងៃទី០១ ខែវិចិ្ឆកា ឆ្នាំ២០២១ វេលាម៉ោង១២និង១០នាទី ដែលដឹកនាំដោយលោកវរះសេនីយត្រី ផានី សុចន្ថា នាយរងការិយាល័យអន្តរាគមន៍ខេត្តបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុនៅចំណុចផ្ទះជនសង្ស័យស្ថិតនៅភូមិបួន សង្កាត់កាចាញ ក្រុងបានលុងខេត្តរតនគិរីហើយបានឃាត់ខ្លនជនសង្ស័យនិងបានដកហូតកាំបិតនិងវត្ថុតាងម្សៅក្រាមពណ៌ថ្លាចំនូន០១កញ្ចប់តូចសង្ស័យជាសារធាតុញៀនរួមជាមួយថង់និងសម្ភារះសេពគ្រឿងញៀនមួយចំនួនទៀត ដែលពាក់ពន្ធ័និងបទល្មើសករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយបានធ្វើកំណត់ហេតុប្រគល់និងទទួលជនសង្ស័យរួមនិងវត្ឋុតាងជូនមកការិយាល័យប្រឆាំងគ្រឿងខេត្តអនុវត្តនិតិវិធីបន្ត។
របាយការណ៍បានបន្តទៀតថាជនសង្ស័យកម្លាំងជំនាញបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តធ្វើតេស្តរកមេរោគកូវីដ១៩លទ្ធផល អវិជ្ជមាន(-)។ករណីខាងលើ សម្របសម្រួលនិតិវិធីពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី។
សមត្ថកិច្ចបានបញ្ជាក់ទៀតថាជនសង្ស័យមាន.ឈ្មោះ ផន ផានិតភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករមានទីលំនៅបច្ចុប្បន្នភូមិ៤សង្កាត់កាចាញ ក្រុងបានលុងខេត្តរតនគិរី មានស្រុកកំណើតភូមិ៤សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។
ចំណែកវត្ថុតាងដកហូតរួមមាន÷
១ ម្ស៉ៅក្រាមពណ៌សរថ្លាសង្ស័យសារធាតុញៀន ចំនួន ០១កញ្ចប់តូច ទម្ងន់មិនទាន់ថ្លឹង។
២•ឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន។
៣•ថងសម្រាប់ច្រកថ្នាំញៀនមួយចំនួន។
៤•កាំបិតផ្គាក់ ចំនួន១។
បច្ចុប្បន្នៈជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់និងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តចាត់ការតាមច្បាប់។