យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងឃាត់ខ្លួនពាក់ព័ន្ធនិងករណីលួចទូរស័ព្ទ

ខេត្តរតនគិរី: កម្លាំងអធិការក្រុងបានលុងបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ​ចំនួន ០១នាក់ ពាក់​ព័ន្ធ​និងករណី (លួចទូរសព្ទដៃ )កាលពីវេលាម៉ោង ០២:០៣នាទី ថ្ងៃ​ទី ២៤ខែ តុលា ឆ្នាំ២០២១​ នៅចំណុចក្រុម​ហ៊ុន​កៃឡា​អង្គរ​ ស្ថិត​ក្នុង​ភូមិ ជ័យជំនះ​ សង្កាត់ ឡាបានសៀក​ ក្រុងបានលុង​ ខេត្ត រតនគិរី ។
នគរបាលបានឲ្យដឹងថាការឃាត់ខ្លួននេះ ដោយមានការដឹកនាំសម្របសម្រួលនិតិវិធីដោយលោក កែវ ភក្តី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា​ដំបូងខេត្ត។
-នគរបាលបានបន្តទៀតថាជនសង្ស័យមានឈ្មោះ​ ឃុត​ វិឈុន​ (ហៅ តឿ​) ភេទ​ ប្រុស​ អាយុ​ ១៦ឆ្នាំ​ ជនជាតិ​ ខ្មែរ​​ ទីលំនៅភូមិ ជ័យជំនះ​ សង្កាត់ ឡាបានសៀក​ ក្រុង​បានលុង​ខេត្តរតនគិរី​ មុខរបរ មិនពិតប្រាកដ​ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១០និង៥០នាទីថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០២១។
ចំណែកជនរងគ្រោះឈ្មោះ ពុន​ ចំរ៉ុង ភេទ ប្រុស អាយុ ២៦ឆ្នាំ ជន​ជាតិ ខ្មែរ មាន​ទី​លំនៅ​ភូមិ ជ័យជំនះ​ សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្ត​រតនគិរី មុខរបរ លក់​ដូរ។​
​ នគរបាលបានបញ្ជាក់ថាសម្ភារៈ​វត្ថុ​តាង​ដកហូត​រួម​មាន​៖
+ទូរសព្ទ​ដៃ​ចំនួន​ ០២គ្រឿង​
១.ម៉ាកiphone 12Pro Max ពណ៌​ស្លែ​
២.ទូរសព្ទម៉ាក Nokia ចុចពិល​១គ្រឿង​ ពណ៌​ទឹក​សណ្ដែក​ -សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន។
-បច្ចុប្បន្ន​វជនសង្ស័យ​ រួមទាំងវត្ថុតាង កំពុងរក្សាទុក និងឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាននគរបាល​ក្រុង​បានលុង ​ដើម្បីស្រាវជ្រាវ​ និងកសាងសំណុំរឿង​បញ្ជូនទៅ អយ្យការអមសាលា​ដំបង​ខេត្ត​តាមនីតិវិធី​។

អត្ថបទដែលជាប់ទាក់ទង