យុវជនម្នាក់រងការចាប់វ៉ៃខ្នោះភ្លាមៗពីកម្លាំងនគរបាលដោយសង្សយ័ករណីអំពើលួច(សត្វក្ងាននឹងមាន់)
យុវជនម្នាក់រងការចាប់វ៉ៃខ្នោះភ្លាមៗពីកម្លាំងនគរបាលដោយសង្សយ័ករណីអំពើលួច(សត្វក្ងាននឹងមាន់)
ខេត្តកណ្តាល(សភារាជ)
ហេតុការណ៍កើតឡើងនៅថ្ងៃពុធ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព. ស ២៥៦៥ត្រូវនិងថ្ងៃទី២៧ ខែតុលាឆ្នាំ២០២១វេលាម៉ោង ១៣ នឹង៥០នាទី។
នៅចំណុចភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះ០១នាក់ឈ្មោះឯក សុឃឿន ភេទស្រីអាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនសង្ស័យ:០១នាក់-ឈ្មោះធូ រ៉ា(ហៅអាកន្ធាយ) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពិតប្រាកដ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល(ឃាត់ខ្លួន.ធ្លាប់ជាប់ពន្ធនាគារ)។
វត្ថុតាងចាប់យករួមមានសត្វក្ងានឈ្មោលមួយក្បាលទង្ងន់៣គីឡូក្រាមនឹងសត្វមាន់មួយក្បាល(ញី)ទម្ងន់ ១.២គីឡូក្រាម-ដាវដែកកែច្នៃដងដែកចំនួនមួយប្រវែង៤១សង់ទីម៉ែត្រ កាំបិតចិតបន្លែមួយ ដងឈើ ផ្លែដែកប្រវែង២២សង់ទីម៉ែត្រ-ទៃពណ៌ខៀវចំនួនមួយ។
សូមបញ្ចាក់ថាៈបើយោងតាមសមត្ថកិច្ចឲ្យដឹងនៅថ្ងៃកេីតហេតុខាងលេីជនសង្ស័យបានជិះកង់ចេញពីផ្ទះម្នាក់ឯងសំដៅទៅភូមិឃុំកើតហេតុខាងលើពេលជិះកង់មកដល់ចំណុចមុខផ្ទះរបស់ជនរងគ្រោះទើប ជនសង្ស័យបានឈប់កង់ហើយយកដាវដែកកែឆ្នៃដែលសៀតនៅនឹងតួកង់កាតនឹង់ស្បៃមុងចងជាប់របងទ្វារបងផ្ទះរបស់ជនរងគ្រោះចូលទៅចាប់លួចសត្វមាន់មេមួយក្បាលដែលជនរងគ្រោះ ក្រុងក្នុងអង្រុតក្រោយផ្ទះ ពេលលួចសត្វមាន់រួចហើយ ជនសង្ស័យ ក៍ច្រកមាន់ដាក់ក្នុងទៃពណ៌ខៀវ ហើយជិះកង់ជិះត្រឡប់មកផ្ទះវិញ។ លុះពេលជិះបានចំងាយប្រហែល៣០០ម៉ែត្រស្រាប់តែឃើញ សត្វក្ងានបួន ទៅប្រាំក្បាល នៅក្នុងរបងដីឡូតិ៍របស់គេមិនស្គាល់ឈ្មោះ ភ្លាមនោះជនសង្ស័យ ក៍ឈប់កង់ ផ្លោះរបងចូលលួចចាប់សត្វក្ងានរបស់គេចំនួនមួយក្បាលទម្ងន់បីគីឡូក្រាម ចងជើងដាក់ក្នុងទៃពណ៌ខៀវជាមួយសត្វមាន់ រួចជិះកង់ មកផ្ទះរបស់ខ្លួន។
លុះដល់ម៉ោង១៤ នឹង២០នាទីជនរងគ្រោះក៍បានមកដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចនគរបាលជួយធ្វើអន្តរាគមន៍។ ក្រោយពីទទួលបានបណ្ដឹងពីជនរងគ្រោះភ្លាមកំលាំងនគរបាលប៉ុស្តិ៍គគីរធំបានចុះដល់កន្លែងកើតហេតុនឹងឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាៈ ខ្លួនពិតជាបានប្រព្រឹត្តអំពើលួចដូចខាងលើពិតប្រាកដមែន នឹងធ្លាប់លួចសត្វមាន់ សត្វទារបស់ប្រជាពលរដ្ឋក្នុងឃុំគគីរធំជាច្រើនលើកមកហើយ នឹងធ្លាប់ជាប់ពន្ធនាគារព្រៃសម្ដងរួចមកហើយដែល។
ជនសង្ស័យរួមជាមួយវត្ថុតាងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនីតិវិធីច្បាប់។