សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីផ្ទេរតំណែងប្រធានគណបក្សខេត្តកំពត
កំពត ៖ ព្រឹកថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្ទេរតំណែងប្រធានគណបក្សខេត្តកំពត ៖
១) ផ្ទេរភារកិច្ច ឯកឧត្តម ជាវ តាយ ពីប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត ទៅជាប្រធានគណៈកម្មាធិការគណបក្ស ខេត្តពោធិ៍សាត់។
២) ផ្ទេរភារកិច្ច ឯកឧត្តម ម៉ៅ ធនិន ពីប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិសាត់ ទៅជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត ៕