សមត្ថកិច្ចចម្រុះអនុវត្តការងារត្រួតពិនិត្យបង្ការទប់ស្កាត់បង្រ្កាបបទល្មេីសគ្រឿងញៀននិងសារធាតុគីមីផ្សំគ្រឿងញៀន​ខុ​សច្បាប់នៅលេីដងផ្លូវ

សមត្ថកិច្ចចម្រុះអនុវត្តការងារត្រួតពិនិត្យបង្ការទប់ស្កាត់បង្រ្កាបបទល្មេីសគ្រឿងញៀននិងសារធាតុគីមីផ្សំគ្រឿងញៀន​ខុ​សច្បាប់នៅលេីដងផ្លូវ
បាត់ដំបង: កាលពីថ្ងៃ អាទិត្យ​ ៣រោច​ខែ​អស្សុជ​ឆ្នាំ​ឆ្លូវ​ត្រី​ស័ក​​ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃ​ទី២៤​ ខែ​ តុលា​ ឆ្នាំ​២០២១​ អនុវត្តតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់​ដំបង​ លោកឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់​ដំបង​ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែន​ការងារប្រឆាំងគ្រឿង​ញៀន​ ដឹកនាំកម្លាំងនគរបាលចូលរួមសហការជាមួយសមត្ថកិច្ច​ពាក់​ព័ន្ធ​ អនុវត្តត្រួតពិនិត្យចល័ត​ បង្ការទប់​ស្កាត់និងបង្រ្កាបបទល្មេីសគ្រឿង​ញៀននិងសារធាតុគីមីផ្សំគ្រឿងញៀន​ខុ​សច្បាប់នៅ​លេីដងផ្លូវក្នុងភូមិសាស្រ្តស្រុកភ្នំព្រឹកនិងស្រុកកំ​រៀង​ខេត្តបាត់ដំបង​ ។

ជាលទ្ធផលបានធ្វេីការត្រួតពិនិត្យលេី​រថយន្តចំ​នួន៣១៨គ្រឿង​ ក្នុងនោះរថ​យន្តធុនធំចំនួន​ ៣៥​គ្រឿង​ និងរថ​យន្ត​ធុនតូចចំនួន២៨៣គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង