បុរស់ម្នាក់បានយកម៉ូទរ័ស្វានបុកឥដ្ឋបន្ទប់ទឹកបង្កអោយចរន្តអគ្គីសនីឆក់បណ្តាលអោយស្លាប់មុនពេលបញ្ជូនដល់មន្ទីរពេទ្យ
បុរស់ម្នាក់បានយកម៉ូទរ័ស្វានបុកឥដ្ឋបន្ទប់ទឹកបង្កអោយចរន្តអគ្គីសនីឆក់បណ្តាលអោយស្លាប់មុនពេលបញ្ជូនដល់មន្ទីរពេទ្យ
ខេត្តកណ្តាល(សភារាជ)
ហេតុការណ៍កើតឡើងនៅថ្ងៃចន្ទ៤រោច ខែអស្សុជ ឆ្នាំផ្លូវ ត្រីស័ក ពុទ្ធស័ករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥.ខែតុលា.ឆ្នាំ២០២១ វេលាម៉ោង10នឹង30នាទី។នៅចំណុច:ក្នុងបន្ទប់ទឹកផ្ទះជួល ស្ថិតនៅភូមិស្លែង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះផាន់ សុផ្លេក ភេទប្រុស ៤០ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ
មុខរបរ:ជាងសំណង់។
(វត្ថុតាង:ម៉ូទ័របុកមួយ)
សូមបញ្ចាក់ថាៈបើយោងតាមសមត្ថកិច្ចអោយដឹង
តាមការបំភ្លឺរបស់កម្មករសំណង់ឈ្មោះឡុច ភារម្យ ភេទប្រុស អាយុ៤៣ឆ្នាំដែលធ្វើការជាមួយគ្នាបានអោយដឹងថានៅថ្ងៃកើតហេតុថារូបគាត់និងជនរងគ្រោះបានទៅជួសជុលបន្ទប់ទឹកអោយឈ្មោះយ៉ុន សោភ័ណ្ឌ ដោយជនរងគ្រោះបានយកម៉ូទ័រស្វានបុកទៅនិងឥដ្ឋការ៉ូដើម្បីដាក់ទុយោទឹក លុះមួយសន្ទុះក្រោយមកស្រាប់តែផ្លែម៉ូទ័រ រឹលមុខពេកខ្ញុំនិងជនរងគ្រោះបានប្តូរផ្លែថ្មីពេលនោះគាត់ដើរចេញមកក្រៅដើម្បីរកទឹកផឹកស្រាប់តែឭជនរងគ្រោះស្រែកខ្ញុំក៏រត់ចូលទៅមើលក៏ឃើញជនរងគ្រោះឆក់ជាប់ជាមួយម៉ូទ័រ បាត់ទៅហើយ ឃើញដូចនោះខ្ញុំក៏ស្រែកហៅម្ចាស់ផ្ទះអោយមកជួយបន្ទាប់មកបានបញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុក ពេលទៅដល់គ្រូពេទ្យបានប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ រួចបានរាយការណ៍មកសមត្ថកិច្ចហើយសមត្ថកិច្ចបានបង្កើតគណះកម្មការពិនិត្យរួមមាន៖
កម្លាំងជំនាញស្រុក កម្លាំងប៉ុស្តិ៍ អាជ្ញាធរមូលដ្ឋាននិងគ្រូពេទ្យ
ចុះមកធ្វើការពិនិត្យលើសាកសពឃើញថា:
មានស្នាមរបួសនៅលើបាតដៃខាងស្តាំពីរកន្លែង(របួសចាស់) មុតមេជើង និង ចង្អុលជើងខាងឆ្វេង មុតនិងវត្ថុរឹង(ការ៉ូ)
ក្រៅពីនោះពុំមានស្លាកស្នាមអ្វីគួរអោយកត់សំគាល់ឡើយ។
កន្លងមកម៉ូទ័របុករបស់ជនរងគ្រោះធ្លាប់ឆក់តិចៗជាញឹកញាប់មិនបណ្តាលអោយគ្រោះថ្នាក់ទេ។
-តាមការសន្និដ្ឋានរបស់ជំនាញនិងគ្រូពេទ្យ សពស្លាប់ដោយសារ
ឆក់ចរន្តអគ្គិសនី(ម៉ូទ័របុក)ពិតប្រាកដមេន។ចំពោះសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។