ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជេីញពិនិត្យមេីលដំណើរការប្រឡងជ្រើសរើសក្របខណ្ឌថ្មី នៃក្រសួងព័ត៌មាន ឆ្នាំ២០២១​

នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងមានខាងតំណាងក្រសួងមុខងារសាធារណៈ បានអញ្ជេីញពិនិត្យមេីលដំណេីរការរៀបចំការប្រឡងជ្រើសរើសក្របខណ្ឌថ្មី នៃក្រសួងព័ត៌មាន សម្រាប់ឆ្នាំ២០២១ ដែលបានធ្វេីឡេីងនៅ វិទ្យាល័យហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ ជាប់គល់ស្ពានជ្រោយចង្វារខាងលិច។

ឯកឧត្តម ប៉ែត ពិសី ទីប្រឹក្សា និងជាប្រធាននាយកដ្ឋានបុគ្គលិក នៃក្រសួង ព័ត៌មាន បានបញ្ជាក់ជូនថា ដេីម្បីធ្វេីអោយការប្រឡងនេះ ប្រព្រឹត្តទៅដោយរលូន និងមានសុក្រឹត្យភាព គឺក្រសួងបានការបង្កេីតគណៈកម្មការរៀបចំការប្រឡងជ្រើសរើសក្របខ័ណ្ឌថ្មី នៃក្រសួងព័ត៌មាន ដែលមាន ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ជាប្រធាន ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន និងឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ ជាអនុប្រធាន។ គណៈកម្មការនេះ មានភារកិច្ចដឹកនាំរៀបចំដំណេីរការប្រឡងជ្រេីសរេីសក្របខ័ណ្ឌថ្មី ទៅតាមនិតិវិធី ឲ្យមានប្រសិទ្ធិភាព។ ទន្ទឹមជាមួយនេះ ក៏មានការបង្កេីតអនុគណៈកម្មការរៀបចំការប្រឡងជ្រេីសរេីសក្របខ័ណ្ឌថ្មី ក្រសួងព័ត៌មាន ឆ្នាំ២០២១ ផងដែរ។

ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធាន អនុណៈកម្មការរៀបចំការប្រឡងជ្រេីសរេីសក្របខ័ណ្ឌថ្មី នៃក្រសួងព័ត៌មាន ឆ្នាំ២០២១ បានជម្រាបជូនថា សម្រាប់ឆ្នាំ២០២១ នេះ ក្រសួងព័ត៌មាន ត្រូវបានក្រសួងមុខងារសាធារណៈ ផ្តល់អោយធ្វើការប្រឡងក្របខណ័្ឌថ្មីចំនួន​ ២៤រូប ដែលបានអោយតាំងពីឆ្នាំ២០២០ មកម្ល៉េះ តែមិនបានប្រឡង ដោយសារវិប្បត្តិជំងឺកូវីដ-១៩ ឆ្លងរីករាលដាលខ្លាំង។​ សម្រាប់ការប្រឡងឆ្នាំនេះ នាយកដ្ឋានបុគ្គលិក ក្រសួងព័ត៌មាន ទទួលបានអ្នកដាក់ពាក្យប្រឡងចំនួន ១១១ច្បាប់ ក្នុងនោះជំនាញមានផ្នែកព័ត៌មានវិទ្យា មានបេក្ខជន បេក្ខនារី ដាក់ពាក្យប្រឡង ២០រូប។ ជំនាញសារព័ត៌មាន ចំនួន ៩១រូប ដែលបានដាក់ពាក្យប្រឡង ដោយត្រូវធ្វេីឡេីងនៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ ជាប់គល់ស្ពានជ្រោយចង្វារខាងលិច។​ សម្រាប់វិញ្ញាសារប្រឡងជំនាញព័ត៌មានវិទ្យា ធ្វេីនៅសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន។

គួររំលឹកដែរថា កិច្ចប្រជុំគណៈកម្មការរៀបចំការប្រឡងជ្រើសរើសក្របខណ្ឌថ្មីនៃក្រសួងព័ត៌មាន សម្រាប់ឆ្នាំ២០២១ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ មានប្រសាសន៍ថា ដំណេីរការរៀបចំនានារបស់ក្រសួងព័ត៌មាន ក្នុងការត្រៀមធ្វេីការប្រឡងជ្រើសរើសក្របខណ្ឌថ្មី នៃក្រសួងព័ត៌មាន សម្រាប់ឆ្នាំ២០២១ គឺមានលក្ខណៈពេញលេញល្អ រលូនស្របទៅតាមបែបបទ ដែលមានជាសេចក្តីសម្រេចនានា និងសេចក្តីជូនដំណឹងសម្រាប់ការប្រឡង ឈរលេីគោលការណ៍ នៃការប្រឡងយ៉ាងត្រឹមត្រូវ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បានមានប្រសាសន៍បញ្ជាក់ថា ការរៀបចំប្រឡងជ្រេីសរេីសមន្រ្តីរាជការ ចូលបំរេីការងារ ក្នុងក្របខ័ណ្ឌក្រសួងព័ត៌មាន សម្រាប់ឆ្នាំ២០២១នេះ មិនមែនជាការអោយថ្មីនោះទេ គឺជាក្របខណ្ឌដែលក្រសួងមុខងារសាធារណៈ បានអោយតាំងពីឆ្នាំ២០២០ មកម្ល៉េះ ប៉ុន្តែត្រូវបានពន្យាពេលរហូតមកដល់ពេលនេះ ដោយសារបញ្ហាការឆ្លងរីករាលដាលនៃ ជំងឺកូវីដ-១៩ មិនអាចរៀបចំការប្រឡងបាន។ ដូច្នេះសម្រាប់ការសម្រេចរៀបចំអោយមានការប្រឡងឡេីងនេះឡើងវិញដោយសារបានពិនិត្យឃេីញពីស្ថានភាព​ នៃដំណេីរការចាក់វ៉ាកសាំងបង្ការជំងឺ កូវីដ-១៩ បានគ្រប់ដូសជូនដល់ប្រជាពលរដ្ឋទូទៅរួចហេីយ ប៉ុន្តែដំណេីរការប្រឡងសម្រាប់បន្ទប់នីមួយៗ​ រៀបចំអោយមានគម្លាតពីគ្នា សម្រាប់បេក្ខជន បេក្ខនារី ដែលបានចូលប្រឡង ហេីយត្រូវបន្តអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល គឺ ៣កុំ ៣ការពារ ។

ក្នុងឱកាសអញ្ជេីញចុះពិនិត្យមេីលដោយផ្ទាល់ នៃដំណេីរការប្រឡងនេះ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានណែនាំដល់គណៈកម្មការរៀបចំការប្រឡង​ ធ្វេីយ៉ាងណាអោយទទួលលទ្ធផលល្អ និងអាចអោយបេក្ខជន បេក្ខនារី ដែលចូលរួមប្រឡង មានជឿជាក់លេីសមត្ថភាពខ្លួនឯង ដេីម្បីប្រឹងប្រែងសរសេរ ចម្លេីយសម្រាប់វិញ្ញាសារដែលក្រសួងព័ត៌មាន បានដាក់ចេញ បានត្រឹមត្រូវទទួលបានពិន្ទុកខ្ពស់។

ឯកឧត្តម រដ្ឋមន្រ្តី ក៏បានរលឹកដល់គណៈកម្មការប្រឡង ត្រូវពិនិត្យចំពោះបេក្ខជន បេក្ខនារី មុននឹងចូលប្រឡង ត្រូវបង្ហាញកាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បេីមិនមានទេ មិនអនុញ្ញាតអោយចូលបន្ទប់ ប្រឡងនោះទេ ៕

ដោយ​ ៖​ ទទក

អត្ថបទដែលជាប់ទាក់ទង