អ្នកសិល្បៈ ចូលរួមយកអំណោយចែក ជូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
ភ្នំពេញ៖ រយៈពេល១សប្តាហ៍ហើយដែល អ្នកភូមិរស់នៅ ភូមិ ដូនកុក ជួបការលំបាកដោយសារទឹកជំនន់លេចភូមិ ដែលធ្វើឲ្យអ្នកភូមិមិនអាចធ្វើដំណើរទៅណាមកណាបានឡើយ។ ស្ថិតនៅភូមិ ដូនកុក សង្កាត់បឹងធំ ខណ្ឌពោធិសែនជ័យ ។
មានសិល្បករចូលរួមមាន អ្នកនាង សុន ណារីម៉ូនីការ លោក ម៉ាដូណា លោក អុឹម ជីវ៉ា កញ្ញា បេបី លោក វុទ្ធី កញ្ញា អ៊ុងនីនិច្ច និងក្រុមបង្ហាញម៉ូត BN model និងសិល្បករមួយចំនួនទៀត ។
លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យមានប្រសាន៍ថា ក្នុងនាមលោកជាអជ្ញាធរដែនដីពិតជាមានការសោកស្តាយយ៉ាងខ្លាំងដែលគ្រោះធម្មជាតិទឹកជំនន់នេះធ្វើអោយប៉ះពាល់ដល់ការរស់នៅនិងខូចខាតទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋមួយចំនួន តែទោះជាយ៉ាងណាក្នងនាមលោកជាអភិបាលខណ្ឌមិនប្រងើយកន្តើយបោះបង់បងប្អូនឡើយ គឺនៅជាប់កៀកបងប្អូនជានិច្ចដោយ លោកបានដាក់ទីស្នាក់ការកងកម្លាំងសង្រ្គោះនៅក្នុងភូមិរបស់បងប្អូន ដោយមានក្រុមគ្រូពេទ្យនិងម្ហូបអាហារសំរាប់បងប្អូនទទួលទានមិនអោយខ្វះខាតឡើយ ។
លោកអភិបាលបានបន្តទៀតថា ការខិតខំយកចិត្តទុក្ខដាក់របស់ថ្នាក់ដឹកនាំខណ្ឌចំពោះប្រជាពលរដ្ឋក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ធ្វើយ៉ាងយ៉ាងណាគឺជួយលើកទឹកចិត្តចំពោះបងប្អូនប្រជាពលរដ្ឋកុំអោយប្រជាពលរដ្ឋឯកការនៅពេលដែលពួកគាត់មានទុក្ខលំបាក មានន័យថា សុខទុក្ខរបស់ប្រជាពលរដ្ឋគឺជាសុខពួកយើង៕