ឡានពន្លះគោយន្តកន្ត្រៃ ពីក្រោយ ប៉ើងខ្ទាត ចេញពីថ្នល់ ក្រឡាប់ជាច្រើនត្រឡប់ ស្លាប់១នាក់ របួសធ្ងន់៣
ខេត្តព្រះវិហារ៖ រថយន្ត១បាំងកន្លះបោះពួយបែកផ្សែងមិនដឹងជាប្រញាប់ទៅណាទេ ដោយសារល្បឿនលឿនពេករហូតដល់គ្រប់គ្រងលែងបាន ក៏ទៅបុកគោយន្តកន្ត្រៃសណ្តោងរឺម៉ក១គ្រឿង កំពុងបើកបរស្របទិសគ្នាចំពីក្រោយពេញទំហឹងប៉ើងធ្លាក់ចេញពីផ្លូវក្រឡាប់ជាច្រើនត្រឡប់បង្កឱ្យអ្នកជិះគោយន្តនោះរបួសធ្ងន់៤នាក់ ក្រោយពីបញ្ជូនួៅមន្ទីរពេទ្យស្លាប់១នាក់។ អ្នកបើករថយន្តឃើញសភាពមិនស្រួលចុះពីរថយន្តដាក់មេប្រូចបាត់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីថ្ងៃទី២២២ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៦២ ពីខេត្តព្រះវិនហារ ឆ្ពៅទៅកាន់ស្រុកជាំក្សាន្ត នៅត្រង់ចំណុចស្រះទឹកភូមិត្មាតប៉ើយ ឃុំយាងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចន្លោះបង្គោលម៉ែត្រលេខ១៦៨-១៦។
សមត្ថកិច្ចបានឱ្យដឹងថា គោយន្តម៉ាកគូបូតា១គ្រឿង បើកបរតាមបណ្ដោយផ្លូវជាតិជាតិលេខ៦២ ទទិសពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាក តូយូតា រីវ៉ូ (Toyota rivo) ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២AF-៥១៨២ បើកបរក្នុងទិសស្របគ្នាក្នុងល្បឿនលឿនមិនធម្មតា បុកគោយន្តកន្ត្រៃពីក្រោយពេញ ទំហឹង បណ្តាលឱ្យគោយន្តប៉ើងធ្លាក់ពីលើដងផ្លូវក្រឡាប់ជាច្រើនត្រឡប់ និងអ្នកជិះគោយន្ត រួមនឹងតៃកុងគោយន្ត រងរបួសធ្ងន់ចំនួន៤នាក់ ហើយក្នុងចំណោមជនរងគ្រោះទាំង ៤នាក់ គឺមានជនរងគ្រោះម្នាក់បានស្លាប់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យតាកឹង។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះទាំង៤នាក់ខាងលើ៖ ទី១/ឈ្មោះ ថុល ចក់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិកររស់នៅភូមិជាំស្រែ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ (តៃកុងគោយន្តរងរបួសធ្ងន់)។ ទី២/ឈ្មោះ ហ៊ន ណេង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបកសិក បច្ចុប្បន្នស្នាក់នៅភូមិឃុំខាងលើ (ស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យតាកឹង)។ ទី៣/ឈ្មោះ ណេង ស៊ីនុត ភេទប្រុស អាយុ៥ឆ្នាំ (រងរបួសធ្ងន់) ។ ទី៤/ឈ្មោះ យៀប មី ភេទស្រី អាយុ៣៧ឆ្នាំ មុខរបកសិករស្នាក់នៅភូមិឃុំជាមួយគ្នាខាងលើ (រងរបួសធ្ងន់)។ ជនរង គ្រោះទាំង៣នាក់ខាងលើ ក្រោយកើតហេតុត្រូវបានក្រុមគ្រួសាដឹកយកទៅសង្គ្រោះនៅនៅមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ ៕