នគរបាលឃាត់ខ្លួនយុវជនម្នាក់សង្សយ័ពាក់ពន្ធ័ករណីអំពើលួច(ម៉ូតូ)


ខេត្តកណ្តាល(សភារាជ)
កម្លាំងនគរបាលស្រុកមុខកំពូលចុះធ្វើការសាវជ្រាវក្នុងហេតុការណ៍ដែលកើតឡើងនៅថ្ងៃព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១នៅវេលាម៉ោង៩នឹង៣០នាទី។នៅចំណុចមុខរោងបោកអ៊ុតខោអាវរបស់ជនរងគ្រោះជាប់ផ្លូវជាតិលេខ៦ក្នុងភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនរងគ្រោះ០១នាក់
ឈ្មោះហ្វី ម៉ូសា ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរឥស្លាម មុខរបរបោកអ៊ុតខោអាវ
មានទីលំនៅភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនសង្ស័យ០១នាក់ឈ្មោះហ៊ីម សានី ភេទប្រុស អាយុ១៨ឆ្នាំខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ
មានទីលំនៅភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។(ឃាតខ្លួន)
វត្ថុតាងចាប់យកម៉ូតូមួយគ្រឿងម៉ាកហុងដា BEAT ពណ៌សខៀវពាក់ស្លាកលេខភ្នំពេញ1II-7713។(ជារបស់ជនរងគ្រោះ)
សូមបញ្ចាកថាៈបើយោងតាមសមត្ថកិច្ចឲ្យដឹងកន្លងមកជនសង្សយ័ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាធ្វើសកម្មភាពលួច មាន់ នៅក្នុងមូលដ្ឋាន។ លុះនៅថ្ងៃកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ មកពីប្រមូល ខោអាវ ពីម៉ូយតាមភូមិ ហើយបានទុកម៉ូតូ នៅមុខរោង បោកអ៊ុតខោអាវរបស់ខ្លួន ដោយទុកកូនសោនៅជាប់នឹងម៉ូតូ ហើយជនរងគ្រោះក៍យកខោអាវដើរចូលទៅក្នុងរោងដាក់បោកអ៊ុត។ ក្នុងពេលនោះក៍ឃើញជនសង្ស័យដើរចូលមក បណ្ដើរម៉ូតូចេញពីមុខតូបរួចក៍បញ្ឆេះម៉ូតូជិះចេញទៅទិសខាងត្បូង ភ្លាមនោះជនរងគ្រោះក៏បានទូរស័ព្ទប្ដឹងសមត្ថកិច្ច ហើយសមត្ថកិច្ចយើងក៏បានចេញជួយអន្តរាគមន៍តាមចាប់ជនសង្ស័យភ្លាមៗ តែរកជនសង្ស័យមិនឃើញ ដោយជនសង្ស័យជិះម៉ូតូយ៉ាងលឿនក្នុងគោលបំណងយកម៉ូតូទៅលក់នៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ប៉ុន្តែអត់មានអ្នកទិញ។ បន្ទាប់មកជនសង្ស័យក៏ជិះម៉ូតូត្រឡប់មកភូមិឈើទាល ឃុំព្រែកអញ្ចាញ វិញ។ ក្នុងពេលនោះកម្លាំងសមត្ថកិច្ចយើងដែលកំពុងចេញតាមស្រាវជ្រាវចាប់ជនសង្ស័យ ក៏បានឃើញជនសង្ស័យជិះម៉ូតូ តាមផ្លូវបេតុងក្នុងភូមិឈើទាលឃុំព្រែកអញ្ចាះ ក៍ចាប់ឃាត់ជនសង្ស័យ និងវត្ថុតាង បញ្ជូនមក ប៉ុស្តិ៍នគរបាល រដ្ឋបាលឫស្សីជ្រោយ ដើម្បីធ្វើការសាកសួរ។ នៅចំពោះមុខសមត្តកិច្ច ជនសង្សយ័បានឆ្លើយសារភាពថា÷ ខ្លួនពិតជាបានលួចម៉ូតូ ជនរងគ្រោះ ឈ្មោះ ហ្វី ម៉ូសា ពិតប្រាដកមែន ។ ករណីនេះជំនាញនិងប៉ុស្តិ៍កំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង