យុវជនម្នាក់រងការចាប់វ៉ៃខ្នោះពីកម្លាំងនគរបាលសង្សយ័ពាក់ពន្ធ័ជួញដូរនឹងប្រើប្រាស់ដោយខុច្បាប់នូវសារធាតុញៀន
ខេត្តកណ្តាល(សភារាជ)
ករណីនេះកើតឡើងនៅថ្ងៃសុក្រ១០រោចខែភក្របទឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ខែតុលាឆ្នាំ២០២១វេលាម៉ោង១២និង១៥នាទី។
នៅចំណុចផ្ទះជនសង្ស័យឈ្មោះនូ គា ស្តិតនៅភូមិចំបក់ទន្សាយឃុំព្រៃពួច ស្រុក អង្គស្នួល ខេត្តកណ្តាល ។
ជនសង្ស័យចំនួន០២នាក់នឹង០១នាក់គេចខ្លួន។១-ឈ្មោះអឿន ម៉េងហួយភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់មានទីលំនៅ បច្ចុប្បន្ននៅភូមិទឹកជាឃុំពើកស្រុកអង្គស្នួលខេត្តកណ្តាល។(ឃាត់ខ្លួន)
២-ឈ្មោះនូ គា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ:មិនពិត មានទីលំនៅបច្ចុប្បន្ននៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (ជួញដូរ)(គេចខ្លួន)។
វត្ថុតាងដកហូតម្សៅក្រាមពណ៍សថ្លាសង្សយ័ថាសារធាតុញៀនចំនួន០៥កញ្ចប់តូចនឹងម៉ូតូ០១គ្រឿងម៉ាកសង់សេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១០ពាក់ផ្លាក់លេខកណ្តាល 1L 75 52។
សូមបញ្ចាក់ថាៈបើយោងតាមសមត្ថកិច្ចឲ្យដឹងនៅថ្ងៃកើតហេតុខាងលើកម្លាំងនគរបាលព្រហ្មទណ្ឌ័កំរិតធ្ងន់ខេត្តសហការជាមួយកម្លាំងជំនាញស្រុកនិងកម្លាំងប៉ុស្ថិ៍ព្រៃពួចតាមស្វែងរកមុខសញ្ញាលួចមានស្ថានទម្ងន់ទោសឈ្នោះនូ គា ភេទប្រុស រស់នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួចស្រុកអង្គស្នួល ខេត្តកណ្តាលពេលកម្លាំងសម្ថតកិច្ចយើងចុះទៅដល់ស្រាប់តែឈ្មោះគានិងបក្ខពួកបានរត់គេចខ្លួន។ពេលនោះកម្លាំងសមត្ថកិច្ចយើងតាមឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្នោះអឿន ម៉េងហួយ ភេទប្រុស តែម្តង។ (ធ្វើតេស្តទឹកនោមរកសារធាតុញៀន មានសាធាតុញៀនក្នុងខ្លួន(វេជ្ជមាន+) តាមចម្លើយសារភាពរបស់ជនសង្សយ័ឈ្មោះអឿន ម៉េងហួយ បានឆ្លើយសារភាពថាថ្នាំញៀនចំនួន០៥កញ្ចប់តូចនេះគឺជាថ្នាំញៀនរបស់ឈ្មោះ នូ គាពិតប្រាកដមែន។ហើយខ្លួនធ្លាប់ទិញថ្នាំញៀនពីឈ្មោះ នូ គា យកមកប្រើប្រាស់ជាញឹកញ៉ាប់ ប្រាកដមែន។ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។