យុវជនពីរនាក់រងការចាប់វ៉ៃខ្នោះពីកម្លាំងនគរបាលដោយសង្សយ័ពាក់ពន្ធ័ករណី (អំពើលួច)
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៥និង៣០នាទីរសៀល នៅចំណុចចំការចេករបស់ឈ្មោះវង់ វន ស្ថិតក្នុងភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះ០១នាក់ឈ្មោះវង់ វន ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។
ជនសង្ស័យចំនួន០២នាក់
១.ឈ្មោះស៊្រន ច័ន្ទរិទ្ធ ហៅជិះ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត
២.ឈ្មោះហ៊ង ថៃហ្គ័រ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (មានផ្ទុកនូវសារធាតុញៀន) ទាំងពីរនាក់មានទីលំនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។
វត្ថុតាងចាប់យកចេកណាំវ៉ាចំនួន៦៥ស្និត (ជារបស់ជនរងគ្រោះ)
សូមបញ្ចាក់ថាៈបើយោងតាមសមត្ថកិច្ចអោយដឹង
នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបានទៅមើលចំការចេករបស់ខ្លួនស្រាប់តែបានឃើញផ្លែចេករបស់ខ្លួនត្រូវបានគេលួចកាប់អស់ជាច្រើនស្ទង ហើយគរទុកនៅក្បែរចំការចេកនោះ ។ ក្រោយមកជនរងគ្រោះបានមករាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្ដិ៍តាលន់អោយជួយអន្តរាគមន៍ ។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលតាលន់ សហការជាមួយកម្លាំងប្រជាការពារ បានចុះទៅដល់កន្លែងកើតបានធ្វើការពួនស្ទាក់ចាំចាប់ជនសង្ស័យលុះនៅវេលាម៉ោង១៧និង៣០នាទី ទើបសមត្ថកិច្ចបានឃើញជនសង្ស័យទាំងពីរធ្វើសកម្មភាព ជិះម៉ូតូខាងលើដឹកចេកណាំវ៉ារបស់ជនរងគ្រោះចេញពីចំណុចកើតហេតុ ភ្លាមនោះសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនរួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងយកទៅអនុវត្តន៍តាមនីតិវិធីតែម្ដង ។
*បញ្ជាក់: សមត្ថកិច្ចនគរបាលស្រុកស្អាងបានធ្វើតេស្ដយកសំណាករកមេរោគ កូវីត ១៩ លើជនសង្ស័យទាំងពីររួចរាល់ហើយ លទ្ធផលគឺអវិជ្ជមាន (-) ។ដោយ សភារាជ