ឪពុកចុងចិត្តតិរច្ឆានត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធនិងករណីរំលោភសេពសន្ទវៈ កូនចុងខ្លួន


រតនគិរី :    នៅថ្ងៃទី 29 ខែកញ្ញាឆ្នាំ 2021វេលាម៉ោង 6:និង30នាទីប៉ុស្តិ៍បានទទួលបណ្ដឹងពីសាច់ញាតិជនរងគ្រោះថានៅចំណុចភូមិ១ឃុំត្រពាំងច្រេសស្រុកកូនមុំខេត្តរតនគិរី។
យោងតាមរបាយការណ៍របស់នគរបាលបានអោយដឹងថា នៅថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២១នេះ (មានករណីរំលោភសេពសន្តវៈលើកុមារ) ដោយជនរងគ្រោះឈ្មោះគ ស ធ ភេទស្រីអាយុ 12 ឆ្នាំមុខរបរសិស្ស មានទីលំនៅភូមិឃុំកើតហេតុខាងលើជនសង្ស័យឈ្មោះប៊ុន គ្រី(ហៅគុណ)ភេទប្រុសអាយុ 60 ឆ្នាំជនជាតិខ្មែរបុខរបរកសិករ មានទីលំនៅជាមួយគ្នាភូមិ១ ឃុំត្រពាំងច្រេសស្រុកកូនមុំខេត្តរតនគិរី។នគរបាលបានអោយដឹងទៀតថា ជនសង្ស័យ ត្រូវជាឪពុកចុងរបស់ជនរងគ្រោះ តាមបណ្ដឹងជនរងគ្រោះបានរៀបរាប់ថាអំឡុងថ្ងៃទី 25 ខែកញ្ញាឆ្នាំ 2021 ពេលថ្ងៃត្រង់នៅលើផ្ទះរបស់ខ្លួនឯងជនសង្ស័យបានចាប់រំលោភសេពសន្តវៈ ១លើកបានសម្រេច ដល់ថ្ងៃទី 27 ខែកញ្ញាឆ្នាំ 2021 វេលាម៉ោង 13និង:00 ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភសេពសន្ទវៈ១លេីកទៀតតែមិនបានសម្រេចដោយជនរងគ្រោះបានរើបម្រះរួចខ្លួនហើយបានរត់ទៅរកម្ដាយរបស់ខ្លួនរហូតដល់ថ្ងៃទី29 ខែកញ្ញាឆ្នាំ 2021 ទើបម្ដាយមកដាក់ពាក្យបណ្ដឹងដល់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍។ក្រោយទទួលបានពាក្យបណ្ដឹងពីម្ដាយជនរងគ្រោះសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតឈានទៅចាប់បានជនសង្ស័យជាឪពុកចុង។បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង