យុវជន២នាក់រងការវ៉ៃខ្នោះពីកម្លាំងនគរបាលដោយសង្សយ័ពាក់ពន្ធ័ករណីហឹង្សាដោយចេតនា
ខេត្តកណ្តាល(សភារាជ)
ហេតុការណ៍កើតឡើងនៅថ្ងៃទី២៦.ខែកញ្ញា.ឆ្នាំ២០២១ វេលាម៉ោង២១នឹង៣០នាទីយប់។
នៅចំណុចភូមិស្វាយលិច ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
បន្ទាប់ពីទទួលបានពាក្យប្តឹងពីជនរងគ្រោះ ចំនួន០៣នាក់
១.ឈ្មោះញ៉ក់ បញ្ញា ភេទប្រុស អាយុ ២៣ឆ្នាជនជាតិខ្មែរំមានទីលំនៅភូមិ ស្វាយលិច ឃុំគោកត្រប់ ស្រុក កណ្តាលស្ទឹង ខេត្តកណ្ដាល។(មុខរបរ បេីកបររថយន្ត)
២.ឈ្មោះរី គង្គា ភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ ដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌ ដង្កោ រាជធានីភ្នំពេញ។(មុខរបរកសិករ)
៣.ឈ្មោះពឿន វិសាល ហៅប៉ក់ ភេទ ប្រុស ១៨ឆ្នាជនជាតិខ្មែរំ មានទីលំនៅភូមិ ដំណាក់សង្កែ សង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យ០២នាក់
១-ឈ្មោះគ្រី វិសាល ភេទប្រុស អាយុ ២២ឆ្នាជនជាតិខ្មែរំ មានទីលំនៅភូមិ ស្វាយលិច ឃុំគោកត្រប់ ស្រុក កណ្ដាលស្ទឹង ខេត្ត កណ្ដាល។(មុខរបរ មិនពិតប្រាកដ)(ឃាត់ខ្លួន)
២-ឈ្មោះសៃសុីភនភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិស្វាយលិច ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្ត កណ្ដាល។(មុខរបរ មិនពិតប្រាកដ)(ឃាត់ខ្លួន)
វត្ថុតាងចាប់យករួមមានម៉ូតូមួយគ្រឿងម៉ាក Suzuki smash V ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BO 2919នឹង
-ដាវផ្លែដែក ដងឈេី ប្រវែង៦៥សង់ទីម៉ែត្រចំនួន១ដើម-ទូរស័ព្ទដៃម៉ាក់ Nokiaអិនចុចពិលចំនួន ០២គ្រឿង។
សូមបញ្ចាក់ថាៈបើយោងតាមសមត្ថកិច្ចឲ្យដឹងនៅថ្ងៃកេីតហេតុខាងលេីជនរងគ្រោះ និងក្មួយប្រុសម្នាក់ទៀតឈ្មោះ សត្យា បានជិះម៉ូតូមួយគ្រឿងម៉ាកHonda Dream Fi ស៊េរីឆ្នាំ២០១២ចេញពីផ្ទះរបស់ខ្លួនទៅបត់ជេីងធំ នៅក្នុងព្រៃខាងជេីង ឈៀងខាងកេីតភូមិ ប្រហែល៥០ម៉ែត្រពេលនោះជនសង្ស័យទាំង០២នាក់បានជិះម៉ូតូមកឈប់ក្បែរជនរងគ្រោះហេីយសួរថា ពួកឯងមកទីនេះមានការអី ជនរងគ្រោះបានតបវិញថា ខ្ញុំមកបត់ជេីង ពេលនោះជនសង្ស័យឈ្មោះសៃ សុីភន បានកាន់ដែកចុងស្រួចពណ៌ស រកចាក់មកលេីជនរងគ្រោះ ហេីយនិយាយថាអញចាក់ហ្អែងងាប់ឥឡូវហេីយ។រួចជនរងគ្រោះបានជិះម៉ូតូចេញទៅផ្ទះវិញ។លុះដល់ម៉ោងកេីតហេតុជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះរបស់ខ្លួនទៅទិសខាងលិចដល់ចំណុចកេីតហេតុស្រាប់តែឃេីញជនសង្ស័យទាំង០២នាក់កាន់ដាវ នៅក្នុងដៃដេញកាប់មកលេីជនរងគ្រោះតែម្តងពេលនោះក៍បានរត់ស្រែកអោយគេជួយហើយបានទុក្ខចោលម៉ូតូនៅកន្លែងកេីតហេតុ ពេលនោះជនសង្ស័យបានកាប់ ម៉ូតូជនរងគ្រោះចំពីលេីកក្បាលម៉ូតូរបស់ជនរងគ្រោះ បណ្តាលអោយខូចខាតក្បាលម៉ូតូមួយចំនួន។រួចជនសង្ស័យនាំគ្នារត់គេចខ្លួនបាត់ទៅ។លុះព្រឹកឡើងថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២១ កម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគោកត្រប់ បានស្វែងរក និងឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដេីម្បីកសាងសំនុំរឿងតាមនីតិវិធីច្បាប់។