នគរបាលឃាត់ខ្លួនក្មេងប្រុសម្នាក់និងយុវជនម្នាក់ពាក់ព័ន្ធករណីចោរកម្ម (គាស់តូប)..!

នគរបាលឃាត់ខ្លួនក្មេងប្រុសម្នាក់និងយុវជនម្នាក់ពាក់ព័ន្ធករណីចោរកម្ម (គាស់តូប)..!
ខេត្តរតនគិរី: ជនសង្ស័យចំនួន២នាក់ត្រូវកម្លាំងនគរបាលធ្វើការឃាត់ខ្លួននៅថ្ងៃទី២៥,ខែកញ្ញា,ឆ្នាំ២០២១.វេលាម៉ោង៦,០០នាទីព្រឹកដោយទទួលបានព័ត៌មានពីប៉ុស្តិ៍រដ្ឋបាលវើនសៃរាយការណ៍ថានៅចំណុចភូមិថ្មីចិនឃុំវើនសៃស្រុកវើនសៃមានករណីចោកម្មលួចគាស់តូបរបស់ពលរដ្ឋ(លួច​យកទូរសព្ទដៃអស់ចំនួន៣គ្រឿង)
ដែលម្ចាស់ផ្ទះជាជនរងគ្រោះមានឈ្មោះខាំ ចិត្រ្តា ភេទប្រុសអាយុ៣០ឆ្នាំជនជាតិ(ឡាវខ្មែរ)មុខរបរអាជីវករលក់ដូរមានទីនៅភូមិឃុំកើតហេតុខាងលើ។
-ក្រោយទទួលព័ត៌មានភ្លាមកម្លាំងជំនាញអធិការស្រុកវើនសៃបានចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវើនសៃធ្វើការពិនិត្យទីតាំងកន្លែងកើតហេតុនិងស្រាវជ្រាវរកមុខសញ្ញាលុះដល់ម៉ោង១០,០០នាទីព្រឹកនគរបាលកំណត់មុខសញ្ញបានចំនួន២នាក់ជាប់ពាក់ព័ន្ធករណីខាងលើ។
-លុះដល់ម៉ោង១២,០០នាទីថ្ងៃត្រង់សមត្ថកិច្ចបានឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ដោយមានការសម្របសម្រួលនិតិវិធីពីលោកមុត សប្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត រតនគិរី៖
ក្នុងនោះជនសង្ស័យមានឈ្មោះដូចខាងក្រោម។
១,ឈ្មោះសុំ ខនភេទប្រុសអាយុ២១ឆ្នាំជនជាតិ(ឡាវខ្មែរ)មុខរបរកសិករ។
២,ឈ្មោះអឿង ប៊ូរ៉ា ភេទប្រុសអាយុ១២ឆ្នាំជនជាតិ(ឡាវខ្មែរ)មុខរបរសិស្សជនសង្ស័យទាំងពីរខាងលើមានទីលំនៅភូមិកាឡាន់ឃុំវើនសៃស្រុកវើនសៃខេត្តរតន គិរី។
-ដកហូតវត្ថតាងរួមមាន៖
១,ទូរសព្ទដៃ៣គ្រឿងខោជើងវែង៣ អារដៃវែង១មួក១(ជារបស់ជនរងគ្រោះ)
២,ដាវសាំម៉ារ៉ៃ១កាំបិតចុងស្រួច១ទូរវិសតូច២សំរាប់ធ្វើសកម្មភាព។
-បច្ចុប្បន្នជនសង្ស័យ១មុខសញ្ញាបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកវើនសៃដើម្បីបំពេញបែបបទតាមនិតិវិធី។
-ដោយឡែកមុខសញ្ញា១នាក់ទៀតជាអនិតិជនបានប្រគល់ជូនឪពុកម្តាយយកទៅគ្រប់គ្រងរងចាំអយ្យការសាកសួរបន្តតាមនិតិវិធី។

អត្ថបទដែលជាប់ទាក់ទង