នគរបាលវ៉ៃខ្នោះយុវជនម្នាក់សង្សយ័ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

នគរបាលវ៉ៃខ្នោះយុវជនម្នាក់សង្សយ័ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
ខេត្តកណ្តាល(សភារាជ)
ហេតុការណ៍កើតឡើងនៅថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០២១វេលាម៉ោង០៩នឹង០០នាទី។
នៅចំណុចភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
ជនសង្ស័យ០១នាក់ឈ្មោះ លី សុងឡេងភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
មុខរបរមិនពិតប្រាកដ
ធ្វើតេស្តរហ័សរក(COVID.19)លទ្ធផលអវិជ្ជមាន (+)(ឃាត់ខ្លួន) វត្ថុតាងចាប់យកមានម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកកចំនួន០២កញ្ចប់ធំនឹងសំភារះប្រើប្រាស់វិច្ចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។
សូមបញ្ចាក់ថាៈបើយោងតាមសមត្ថកិច្ចឲ្យដឹងនៅថ្ងៃកើតហេតុកម្លាំងសមត្ថកិច្ចទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានករណីជួញដូរគ្រឿងញៀន។បន្ទាប់មកកម្លាំងនគរបាលផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនដោយមានការដឹកនាំបញ្ជាពីលោកវរះសេនិយ៍ឯកសុីម ឃាង អធិការនៃអធិការដ្ឋាននគរបាលស្រុកកោះធំ។បានបញ្ជាអោយលោកវរះសេនិយ៍ទោ ខាន់ ចាន់ថាអធិការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន
ចុះទៅធ្វើការស្រាវជ្រាវនឹងសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូនធ្វើការ
បង្រ្កាបឃាត់ខ្លួនមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងសកម្មចំនួន(០១នាក់)តែម្តង។
នៅចំណុចផ្ទះជនសង្ស័យស្ថិតនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានឆ្លើយសារភាពថាថ្នាំញៀនម៉ាទឹកកកចំនួន០២កញ្ចប់ធំនេះ
គឺរូបគេបានទិញពីមនុស្សម្នាក់មិនស្គាល់ឈ្មោះ នៅម្តុំស្ពាព្រែកទីវ ស្ថិតនៅក្នុងភូមិកោះទៀវ(ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
ដោយក្នុងតំម្លៃ(១៤០០០០រៀល)(ដប់បួនមុឺនរៀល)ដើម្បីយកមកទុកលក់នឹងចែកចាយបន្ត។
បច្ចុប្បន្នជនសង្សយ័នឹងវត្ថុតាងឃាត់ខ្លួននៅអធិការនគរបាលស្រុកកោះធំដើម្បីចាត់ការតាមនិតិវិធី។

អត្ថបទដែលជាប់ទាក់ទង