នគរបាលចាប់វ៉ៃខ្នោះបុរសម្នាក់ដោយសង្សយ័ប្រើប្រាស់អាវុធកែឆ្នៃដោយខុសច្បាប់
នគរបាលចាប់វ៉ៃខ្នោះបុរសម្នាក់ដោយសង្សយ័ប្រើប្រាស់អាវុធកែឆ្នៃដោយខុសច្បាប
ខេត្តកណ្តាល(សភារាជ)
កម្លាំងនគរបាលស្រុកមុខកំពូលចុះធ្វើការសាវជ្រាវចាប់ខ្លួនបុរសម្នាក់ដោយសង្សយ័ពាក់ពន្ធ័ករណីប្រើប្រាស់អាវុធកែឆ្នៃដោយខុសច្បាប់នឹងធ្វើឲ្យខូខខាតដោយចេតនា។
ហេតុការណ៍កើតឡើងនៅថ្ងៃអង្គារ៍ ១៥ កើត ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៧នឹង៣០នាទីល្ងាចនៅចំណុច ក្នុងវត្តឈើទាលភ្លោះភូមិឈើទាលភ្លោះ ឃុំស្វាយអំពារស្រុកមុខកំពូលខេត្តកណ្ដាល។
ជនរងគ្រោះ០១នាក់ឈ្មោះលុយ ឈឿន ភេទប្រុស អាយុ៦៥ឆ្នាំជនជាតិខ្មែរ ជាគណៈកម្មការវត្តគង្គារ់មុន្នីរតនារាម(ហៅវត្តឈើទាលភ្លោះមានទីលំនៅភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ជនសង្ស័យ០១នាក់ឈ្មោះស៊ឹម ចន្ធី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ចំពោះជនសង្ស័យឈ្មោះ ស៊ឹម ចន្ធី បានយកសំណាករកជំងឺកូវីដ១៩ លទ្ធផលអវិជ្ជមាន។
វត្ថុតាងឆាប់យកកាំភ្លើងកែច្នៃបាញ់កណ្ដុរចំនួន០៣ដើមនឹងគ្រាប់ស្នរកាំភ្លើងកែច្នៃចំនួន០៣ដើម មងពាក់ត្រីចំនួន០១ដៃ
កន្រ្តៃកាត់ឈើ ចំនួន០១។
សូមបញ្ចាក់ថាបើយោងតាមសមត្ថកិច្ចឲ្យដឹងកន្លងមកជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន កាលពីថ្ងៃទី១៤.ខែកញ្ញា.ឆ្នាំ២០២១ជនសង្ស័យបានមកដេកស្នាក់នៅក្នុងវត្តឈើទាលភ្លោះដោយមិនសុំការអនុញ្ញាតពីព្រះសង្ឃចៅអធិការវត្តនោះទេ ហើយជនសង្ស័យនេះចល័តគ្មានគោលដៅដោយព្រះសង្ឃអាណិតអាសូតែងតែផ្ដល់អាហារនិងភេជ្ជះអោយជនសង្ស័យហូបចុកជារៀងរាល់ថ្ងៃ។លុះមកដល់ថ្ងៃទី១៨.ខែកញ្ញាឆ្នាំ២០២១ជនសង្ស័យបានប្រជាពលរដ្ឋនៅទីនោះនិយាយថាមិនល្អ លឺដូច្នេះជនសង្ស័យក៏បានលើកបង់អង្គុយនៅក្នុងបរិវេណវត្ត ទំលាក់ចុះមកដីបណ្ដាលអោយបែកចំនួន០២តែពេលនោះចៅអធិការវត្តមិនមានការប្ដឹងផ្ដល់ទេ ដោយបានអប់រំណែនាំជនសង្ស័យ ។ រហូតមកដល់ថ្ងៃទីខែឆ្នាំដ៍ដែរ ជនសង្ស័យបានផឹកស្រានៅក្នុងវត្តតែម្នាក់ឯង អស់ចំនួន០១លីត្រ រួចមកជនសង្ស័យបានទៅផ្ទះប្អូន ឈ្មោះ ធា នៅក្បែរវត្តដើម្បីធ្វើអាវុធកែច្នៃ បាញ់កណ្ដុរសម្រាប់លក់ចំនួន០១ដើម ក្រោយពីធ្វើអាវុធរួច ជនសង្ស័យបានយកអាវុធកែច្នៃខាងលើនេះរួមនឹងអាវុធកែច្នៃចាស់របស់ខ្លួនចំនួន០២ដើមទៀត មកទុកក្នុងវត្ត កន្លែងខ្លួនស្នាក់នៅក៏ដើរមកលេងតាមភូមិរហូតដល់វេលាម៉ោង១៦នឹង០០នាទី ជនសង្ស័យបានប្រើប្រាស់គ្រឿងញៀនអស់ចំនួន០១ កញ្ចប់តូចតម្លៃ១០០០០៛ (មួយម៉ឺនរៀល) នៅក្នុងព្រៃតែម្នាក់ឯងមិនស្គាល់អ្នកលក់ទេ ក្រោយពីប្រើប្រាស់គ្រឿងញៀនរួច ជនសង្ស័យបានយកមងទៅរាយនៅក្នុងស្រះ របស់វត្ត ដោយភ្ជាប់ជាមួយ និងកាំភ្លើងកែច្នៃចំនួន០៣ដើម គណៈកម្មការវត្តឃើញដូច្នេះ ក៏ទៅដេញជនសង្ស័យឲ្យយកមងចេញពីក្នុងស្រះ តែជនសង្ស័យមិនចេញ បន្ទាប់មកគណៈកម្មការវត្តក៏ទូរស័ព្ទប្តឹងមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអំពារឲ្យជួយអន្តគមន៍។ក្រោយពីទទួលព័ត៌មានសមត្ថកិច្ចប៉ុស្តិ៍ក៏បានចុះទៅដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមុខកំពូលតែម្ដង ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើឱ្យបែកបង់សម្រាប់អង្គុយនៅក្នុងវត្តចំនួន០២ពិតមែនចំណែកកាំភ្លើងកែច្នៃខ្លួនទុកបាញ់កណ្ដុរ។ករណីនេះជំនាញនិងប៉ុស្តិ៍កំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី។