ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម នាំយកនូវសម្ភារៈ និងឧបករណ៍ជាច្រើន ជូនទៅកងកម្លាំងទីបញ្ជាការដ្ឋានអង្គរក្ស ទុកសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននាំយកនូវសម្ភារៈ និងឧបករណ៍ជាច្រើន ជូនទៅកងកម្លាំងទីបញ្ជាការដ្ឋានអង្គរក្ស ទុកសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ។ ការផ្តល់សម្ភារៈ និងឧបករណ៍ ជាការគិតគូរ និងត្រៀមលក្ខណៈសម្បត្តិទុកជាមុន សម្រាប់កងកម្លាំង ក្នុងការចុះអន្តរាគមន៍ក្នុងករណី កើតមានគ្រោះមហន្តរាយបង្កឡើងដោយធម្មជាតិក្នុងរដូវវស្សានេះ។
ពិធីប្រគល់សម្ភារៈ និងឧបករណ៍សង្គ្រោះគ្រោះមហន្តរាយ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដម ហង្ស សាមឿន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងអគ្គលេខាធិការរង និងទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស, លោក សួស យ៉ារ៉ា អនុប្រធានគណៈកម្មាការកិច្ចការបរទេស សហប្រតិបត្តការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ ៕