មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ធ្វេីការច្រានចោលទាំងស្រុង នូវព័ត៌មាន ដែលពាក់ព័ន្ធនិងការយកលុយចំនួន ១៥០០០ដុល្លារ ដើម្បីបញ្ជូលឈ្មោះមន្ត្រីជាប់កិច្ចសន្យាទៅជាក្របខ័ណ្ឌរដ្ឋ
ក្រោយពីមានការប្រតិកម្មពីសំណាក់ក្រសួងសុខាភិបាល រដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ អូឌីស្រុកម៉ាឡៃរួចមក អ្នកព័ត៌មានយើង បានចុះស៊ើបអង្កេត និងស្រាវជ្រាវ រកការពិតឃើញថា មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ មិនមានការពាក់ព័ន្ធនិងការយកលុយចំនួន ១៥០០០ដុល្លារ ដើម្បីបញ្ជូលឈ្មោះមន្ត្រីជាប់កិច្ចសន្យាទៅជាក្របខ័ណ្ឌរដ្ឋនៃក្រសួងសុខាភិបាលនោះទេ។
ចំពោះការបែកធ្លាយថា មន្ទីរសុខាភិបាលខេត្តបន្ទាយជ័យ កំណត់អោយយកលុយចំនួន ១៥០០០ដុល្លារ ពីមន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីជួមុខប្រយុទ្ធប្រឆាំងនិងជំងឺកូវិដ១៩ ក្នុងមួយនាក់ ១៥០០០ដុល្លារនោះ វាគ្រាន់តែជាពាក្យសម្តីឮតៗគ្នាតែប៉ុណ្ណោះ វាមិនមានកាពិតទេ។ ក្នុងនោះ លោក ចំរើន សែ ប្រធានការិយាល័យស្រុកប្រតិបត្តិម៉ាឡៃ ដែលរងការចោទនោះ បានប្រាប់សារព័ត៌មានថា លោកពុំបាធ្វើបែបនោះឡើយ។ សពថ្ងៃនេះ លោករវល់តែប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ ពុំមានណាសម្រាកឡើយ។ រីឯសារសម្លេងដែលបែកធ្លាយថា មានការសូកប៉ាន់នោះ វាមិនពិតឡើយ គ្រាន់តែជាសារអនាមឹកប៉ុណ្ណោះ សូមសាធារណជន កុំមានការភ័ណស្រឡំអោយសោះ ពីព្រោះសារសម្លេងនេះ អ្នកព័ត៌មានយើង ចង់ដឹងការពិត បែរជាគេចវេសទៅវិញ។
ទោះយ៉ាងណាក៏ដោយ ជុំវិញករណីខាងលើនេះ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ អូឌី ស្រុកម៉ាឡៃ បានធ្វើការច្រានចោលទាំងស្រុង នូវការចោទប្រកាន់ខាងលើ។ មិនតែប៉ុណ្ណោះ លោក ឡេ ចន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លោកយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះមន្ត្រីនៅតាមមណ្ឌុលសុខភាពនាៗរបស់ស្រុក នៅក្នុងខេត្តបន្ទាយមានជ័យ គឺគិតគូរដូចគ្នា មិនថាមន្ត្រីជាប់កិច្ចសន្យា ឬក្របខ័ណ្ឌរដ្ឋឡើយ។
មិនតែប៉ុណ្ណោះ លោកក៏បានប្រគល់រថយន្តសេរីទំនើបមួយគ្រឿង ជូនទៅដល់ការិយាល័យស្រុកប្រតិបត្តិម៉ាឡៃផងដែរ ដើម្បីងាយស្រួលក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ និងជួយសម្របសម្រួលដល់ការដឹកជញ្ជួនដល់ប្រជាពរដ្ឋនៅក្នុងស្រុងម៉ាឡៃផងដែរ មិនគួណាមានរឿងរបែបហ្នឹងកើតឡើងសោះ លោកសុំច្រានចោលទាំងស្រុង ៕