សមត្ថកិច្ច​ តាមប្រមាញ់ឃាតករ បាញ់សម្លាប់លោក រ៉េត ស៊ី ណែត បានហើយ​ តែត្រូវសមត្ថកិច្ចបាញ់សម្លាប់ ខណៈបាញ់ តដៃជាមួយសមត្ថកិច្ច

ភ្នំពេញ​ ៖​ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ថាជនសង្ស័យ ដែលបាញ់សម្លាប់លោកវរសេនីយ៍ទោ រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ​ ត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ជាមួយកម្លាំងស្នងការខេត្តក្រចេះ បាញ់សម្លាប់ហើយ នៅក្បែរអូរមួយកន្លែងជើងភ្នំកណ្តៀរ ស្រុកសំបូរ​ ខេត្តក្រចេះ ខណៈជនសង្ស័យរៀបឆ្លងព្រំដែន ហើយបានប៉ះជាមួយកម្លាំងសមត្ថកិច្ចឡោមព័ន្ធចាប់ខ្លួនជនសង្ស័យ​ បានបាញ់រះមកលើកងកម្លាំងអស់ចំនួន​ ១ប៉ង់ ទើបសមត្ថកិច្ចសម្រេចប្រើស្វ័យការពារខ្លួន​ បាញ់តបតវិញតែម្តង។

ជនសង្ស័យខាងលើ​ មានឈ្មោះ អ៊ា ណារ៉េន អាយុ ៣៩ឆ្នាំ ធ្លាប់ជាប់ពន្ធនាគារ​ ១៥ឆ្នាំ ពាក់ព័ន្ធនិងករណីបាញ់ប្លន់យកទូរស័ព្ទ៩២០០ បណ្តាលឲជនរងគ្រោះស្លាប់ កាលពីកំឡុងឆ្នាំង ២០០៣ ទើបនឹងចេញពីគុកក្នុងឆ្នាំ២០១៨។

គួររំលឹកថា​ នៅយប់ថ្ងៃទី២៩ ឈានចូលថ្ងៃទី៣០​ ខែធ្នូ ២០២០ ជនសង្ស័យ​ បានបាញ់សម្លាញ់ជនរងគ្រោះឈ្មោះ រ៉េត ស៊ីណែត ឋានន្តរសក្តិវរសេនីយ៍ទោ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅមុខប្រលានយន្តហោះពោធិ៍ចិនតុង ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ផ្តើមចេញពីគ្រោះថ្នាក់ចរាចរណ៍ ៕

អត្ថបទដែលជាប់ទាក់ទង