សំណង់អត់ច្បាប់មួយកន្លែង លួចសាងសង់រំលោភដីសមុទ្រ ត្រូវបានអាជ្ញាធរ ផ្អាកបណ្តោះអាសន្ន

ខេត្តព្រះសីហនុ៖ ស្របពេលដែលរដូវបោះឆ្នោតជិតឈានមកដល់ ជាកំឡុងពេលមួយដែលថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ជាប់រវល់ ក្នុងការឃោសនាបោះឆ្នោត ទីតាំងសំណង់អត់ច្បាប់សាងសង់ចូលក្នុងសមុទ្រ មួយកន្លែង ស្ថិតក្នុងភូមិ០៣ (រំដួលជើងភ្នំ) សង្កាត់លេខ០១ ក្រុងព្រះសីហនុ នារសៀលថ្ងៃទី២២ ម្សិលមិញនេះ ត្រូវបានអាជ្ញាធរក្រុងព្រះសីហនុ ចុះផ្អាកការសាងសង់ជាបណ្តោះអាសន្ន។

ថ្លែងបញ្ជាក់ក្នុងឱកាសចុះផ្អាកសំណង់អត់ច្បាប់នោះ លោក សីហា មន្ត្រីសាលាក្រុងព្រះសីហនុបានបញ្ជាក់ថា ការដ្ឋានសំណង់ ពុំមានច្បាប់នោះទេ ដោយពួកគេបានលបសាងមសង់ ស្របពេលមន្ត្រីរាជការមួយចំនួនមានការមមាញឹកនឹងការឃោសនាបោះឆ្នោត ប៉ុន្តែវាមិនអាចបិទបាំងភ្នែកសមត្ថកិច្ចបានឡើយ។

លោកបានអះអាងថា សំណង់នេះត្រូវបញ្ឈប់ការសាងសង់ជាបណ្តោះអាសន្ន ត្រូវរងចាំសុំច្បាប់ជាមុនសិន។ ហើយបើតាមការពិនិត្យលើភាពជាក់ស្តែង ទីតាំងដែលសាងសង់នេះ ស្ថិតនៅក្នុងចំណុចដែនរដ្ឋបាលសាលាខេត្ត ក៏ដូចជារាជរដ្ឋាភិបាលហាមឃាត់ មិនឱ្យសាងសង់ឡើយ។ ដូច្នេះអាចចាត់ទុកថា ទីតាំងសំណង់រំលោភចំណីសមុទ្រ និងពុំអនុញ្ញាតឱ្យសាសង់លើសមុទ្រឡើយ។ប្រសិនបើម្ចាស់សំណង់ នៅតែបន្តលបលួចសាងសង់ ម្ចាស់សំណង អាចព្រឈមទៅនឹងមុខច្បាប់៕

អត្ថបទដែលជាប់ទាក់ទង