លេចមុខមេឆ្នោតល្បីម្នាក់ទៀតហើយ នៅខេត្តកំពង់ចាមដែល មានរហស្សនាម មេលាភ 789
កំពង់ចាម ៖ មេឆ្នោតល្បីឈ្មោះមិនខ្លាចអ្នកណាទាំងអស់ នៅខេត្តកំពង់ចាម ដែលគេស្គាល់ថា ឈ្មោះ និត ហៅក្រៅ បងខ្លា ឬ មេលាភ ជេីងខ្លាំងនៅកំពង់ចាម គា្មនអ្នកណាហ៊ានប៉ះ ព្រមទាំងដេីរនិយាយថា មេប៉ូលីសខេត្ត មេបេអឹមខេត្ត ព្រះរាជអាជ្ញា និងអភិបាលខេត្ត បុគ្គលនេះ ជួបអស់ហេីយ ដូច្នេះគ្មានអ្នកណាហ៊ានបង្ក្រាបល្បែងឆ្នោតវៀតណាមខុសច្បាប់ ដែលមាននិមិត្តសញ្ញា លាភ 789 ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ល្បែងស៊ីសងខុសច្បាប់ជាច្រេីន ត្រូវបានសមត្ថកិច្ចក្នុងខេត្តកំពង់ចាម បានធ្វើការបង្ក្រាបជាហូរហែ។ ដោយឡែក គេនៅតែមិនទាន់ឃើញមានសមត្ថកិច្ចណា ហ៊ានបង្រ្កាបបុគ្គលខាងនេះនៅឡើយទេ។
ប្រសិនបេីពាក្យសំដីខាងលើនេះ ជាការពិតចេញពីមាត់លោក និត ហៅ បងខ្លា ឬ បងលាភ គឺជាការពិតមែននោះ វាពិតជាធ្វើឲ្យមានការប៉ះពាល់ដល់មន្ត្រីថ្នាក់ដឹកនាំ ខ្លាំងណាស់ ដែលខ្លួនជាមេល្បែងឆ្នោតខុសច្បាប់ហើយ បែជាយកឈ្មោះអ្នកអនុវត្តច្បាប់ មកការពារខ្លួន និងបង្ហាញឥទ្ធិពលរបស់ខ្លួនដែលប្រព្រឹត្តខុសច្បាប់ដូច្នេះ។
ជុំវិញនៅព័ត៌មាននេះ ភ្នាក់ងាររបស់យើងខ្ញុំ នឹងធ្វើការសាកសួរព័ត៌មានបន្ថែម ពីលោកស្នងការខេត្តកំពង់ចាម និងលោកមេបញ្ជាការខេត្ត ថាតើដូចដែលពាក្យរបស់លោក លាភ នេះនិយាយដែលឬទេ? ហើយភ្នាក់ងាររបស់យើង នឹងរងចាំការបកស្រាយពីលោក និត ហៅ បងខ្លា ឬ មេលាភ និងអ្នកពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ៕