លោកអនុសេនីយឯក ប៊ុន គុណ នាយប៉ុស្តិ៍វរៈសេនាតូច៨១៥ ធ្វេីការបដិសេធទាំងស្រុង ចំពោះការចុះផ្សាយ ដែលចោទប្រកាន់លោកថា បានឃុំឃិតជាមួយមេខ្យល់ បើកដៃអោយពលករឆ្លងដែន
លោកអនុសេនីយឯក ប៊ុន គុណ នាយប៉ុស្តិ៍វរៈសេនាតូច៨១៥ ប្រចាំការនៅភូមិចំបក់ ឃុំបឹងបេ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សូមបដិសេធ រាល់ការចុះផ្សាយរបស់សារព័ត៌មាននៅក្នុងស្រុក ដែលចោទប្រកាន់ថា លោក ប៊ុន គុណ នាយប៉ុស្តិ៍វរៈសេនាតូច៨១៥ បានឃុំឃិតជាមួយមេខ្យល់ បើកដៃអោយពលករឆ្លងដែននោះ វាមិនមែនជាការពិតទេ។ ក្នុងនាមខ្ញុំ ជានាយប៉ុស្តិ៍ សូមបដិសេធនូវព័ត៌មាននេះ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកវរៈសេនីយឯក សួង សៅ បានទៅដល់កន្លែងកើតហេតុភ្លាមៗ រួមនិងអ្នកសារព័ត៌មាន ០២អង្ករភាព តែពុំឃើញមានប្រជាពលរដ្ឋ ឆ្លងកាត់នោះទេ។ ហើយណាមួយ កន្លែងនោះ ជាប់និងភូមិប្រជាពរដ្ឋរស់នៅផង។ ម្យ៉ាងងវិញទៀត ទីតាំងដែលប្រជាពរដ្ឋធ្វើដំណើរ វានៅឆ្ងាយពីខ្សែបន្ទាត់ព្រំដែនចំងាយ ១៥០០ម៉ែត្រឯណុះ រីឯកំលាំងរបស់លោក ដាក់យាមល្បាតយ៉ាងតឹងរឹងនៅតាមព្រំដែន គឺមិនអនុញ្ញាតិអោយពលរដ្ឋណាម្នាក់ ឆ្លងកាត់ដោយខុសច្បាប់ឡើយ ៕