ឯកឧត្ដម​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចុះសួរសុខទុក្ខ​ ចែកស្រូវពូជ​ និងអំណោយជូនប្រជាពរដ្ឋ​ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀង ចំនួន​ ១១០០០គ្រួសារ​ នៅខេត្តបន្ទាមានជ័យ

បន្ទាយមានជ័យ​ ៖​ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជ អញ្ជើញចុះសួរសុខទុក្ខចែកស្រូវពូជ​ និងអំណោយជូនប្រជាពរដ្ឋ​ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀង ចំនួន​ ១១០០០គ្រួសារ មកពី​ ០៣ស្រុក មាន​ ស្រុកមង្គលបូរី ស្រុកព្រះនេត្រព្រះ និងក្រុងសិរីសោភ័ណ ក្នុងខេត្តបន្ទាយមានជ័យ នៅក្នុងបរិវេណផ្សារចំការតាដោក ស្រុកមង្គលបូរី ៕

អត្ថបទដែលជាប់ទាក់ទង