ឯកឧត្តម​ ស​ សុខា​ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយជូនមណ្ឌលកុមារកំព្រា ទាំង ៤ ក្នុងខេត្តព្រៃវែង

ព្រៃវែង ៖ នៅព្រឹកថ្ងៃទី១៧​ ខែតុលា​ ឆ្នាំ​ ២០២០នេះ​ ឯកឧត្តម​ ស​ សុខា​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារគណបក្សខេត្តព្រៃវែង ចុះជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងបុគ្គលិក ព្រមទាំងប្អូនៗ ក្មួយៗ មកពីមណ្ឌលកុមារកំព្រាទាំង ៤ ក្នុងខេត្តព្រៃវែង។

ក្នុងឱកាសនោះ​ ក៏បានប្រគល់ជូននូវអំណោយជាគ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ សម្ភារៈលេង និងថវិកាមួយចំនួន​ ជូនដល់មណ្ឌលកុមារកំព្រាទាំង ៤ រួមមាន ៖ មជ្ឈមណ្ឌលកុមារកំព្រាខេត្ត , ភូមិ SOS , អង្គការមូលនិធិអភិវឌ្ឍសហគមន៍កម្ពុជា និងអង្គការមូលនិធិ នៃក្តីសង្ឃឹម ផងដែរ។

ពិធីសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយជូនដល់មណ្ឌលកុមារកំព្រាទាំង ៤ ក្នុងខេត្តព្រៃវែង រៀបចំដោយក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង ៕

អត្ថបទដែលជាប់ទាក់ទង