ឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងឧត្តមសេនីយ៍ឯក តេង សួន​ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ត្រួតពិនិត្យការងារ និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម ក្នុងខេត្តកោះកុង

កោះកុង​ ៖​ នៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០​ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងឧត្តមសេនីយ៍ឯក តេង សួន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ត្រួតពិនិត្យការងារ និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម ក្នុងខេត្តកោះកុង ដោយបានចង្អុលបង្ហាញដល់មន្ត្រីគ្រប់ជំនាញ នៃស្នងការដ្ឋានខេត្ត​ ខិតខំយកចិត្តទុកដាក់ពង្រឹងភូមិឃុំមានសុវត្ថិភាព នឹងពង្រឹងស្មារតីសាមគ្គីភាព រួមគ្នាបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់។

ក្នុងនោះ បាននាំយកអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ដូចជា អង្ករ ២០បាវ, ម៉ាស់ ៥០ប្រអប់, ត្រីកំប៉ុង ២កេសធំ,​ ទឹកសុទ្ធ ២០កេស, មី ២០កេស និងថវិកា​ ៤លានរៀល​ ៕

អត្ថបទដែលជាប់ទាក់ទង