លោក​ សុវណ្ណ រិទ្ធី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យមានសេរីភាពឡើងវិញហេីយនៅថ្ងៃនេះ​ ដោយកាត់ទោស​ ១៨ខែ អនុវត្ត​ ៥ខែ​ ២៨ថ្ងៃ ទោសនៅសល់ត្រូវព្យួរ

ភ្នំពេញ​ ៖ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស លោក​ សុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មាន TVFB រយៈពេល​ ១៨ខែ ប៉ុន្តែទោសនេះតុលាការឱ្យអនុវត្តតែ ៥ខែ​ ២៨ថ្ងៃប៉ុណ្ណោះ ហើយទោសសល់ប៉ុន្មានត្រូវព្យួរ។

បើគិតពីថ្ងៃចាប់ខ្លួន​ និងឃុំក្នុងពន្ធនាគារ រហូតមកដល់ពេលនេះ មានរយៈពេល​ ៥ខែ​ ២៨ថ្ងៃហើយ ដែលលោក សុវណ្ណ រិទ្ធី បានជាប់ឃុំ ហើយនៅថ្ងៃនេះ​ ត្រូវមានសេរីភាពឡើងវិញផងដែរ៕

អត្ថបទដែលជាប់ទាក់ទង