ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

ស្វាយរៀង​ ​៖​ ព្រឹកថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានធ្វេីពិធី​ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ លោក​ឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត និងមានការចូលរួមពីលោកឧត្តមសេនីយ៍​ វរសេនីយ៍ស្នងការរង លោក លោកស្រីនាយ នាយរងការិយាល័យបុគ្គលិក និងលោក លោកស្រីដែលត្រូវប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ សរុបវត្តមាន ២៩៤នាក់ ស្រី ២០នាក់​ ៕

អត្ថបទដែលជាប់ទាក់ទង