អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង​ ធ្វើការបំភ្លឺ និងច្រានចោលការចុះផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី ដែលចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់

ស្វាយរៀង​ ៖​ នៅថ្ងៃទី៣០​ ខែកក្កដា​ ឆ្នាំ២០២០នេះ​ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានធ្វើការបំភ្លឺ និងច្រានចោលការចុះផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ព្រោះជារឿងមិនពិត ចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង​ បានបញ្ជាក់ផងដែរថា​ តាមការស្រាវជ្រាវ​ ពុំមានមន្ត្រីនគរបាលណាម្នាក់​ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង​ សរសេរលិខិតអានាមិកប្តឹងនោះទេ​ ហេីយការចុះផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី​ គឺជារឿងចាស់កន្លងមក​ ហេីយក៏ធ្លាប់មានក្រុមការងារ​ អធិការកិច្ច​ សវនកម្មផ្ទៃក្នុង​ ក្រសួងមហាផ្ទៃ​ និងនាយកដ្ឋានបុគ្គលិក​ នៃអគ្គស្នងការនគរបាលជាតិ​ បានចុះមកធ្វេីការស៊េីបអង្កេតស្រាវជ្រាវ​ ពុំមានបណ្តេឹងអានាមិក​ ដូចការចោទប្រកាន់នោះឡេីយ។

អាស្រ័យហេតុនេះ​ សូមសាធារណជន​ មេត្តាជ្រាបជាព័ត៌មាន​ ៕

អត្ថបទដែលជាប់ទាក់ទង