កញ្ឆាចំនួន​ ៥៥៣០​ដេីម ត្រូវបានកម្លាំងចម្រុះខេត្តពោធិ៍សាត់​ ចុះបង្ក្រាប​ និងដុតកម្ទេចចោលនៅហ្នឹងកន្លែង

ពោធិ៍សាត់​ ៖ យោងតាមបទបញ្ជា​លោក​ឧត្ដមសេនីយ៍​ទោ​ សារុន​ ចាន់ធី​ ស្នងការនគរបាលខេត្តពោធិ៍សាត់​ កាលពីថ្ងៃទី១៨​ ខែកក្កដា​ ឆ្នាំ២០២០​ លោកវរសេនីយ៍ឯក​ ធាង​ ឡេង​ អធិការ​នគរបាលស្រុកវាលវែង ដឹកនាំកម្លាំង​អធិការ​ និងកម្លាំងប៉ុស្តិ៍អន្លង់រាប​ សហការ​ជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក​ ០៤​នាក់​ សរុប​ទាំងអស់ចំនួន ៣៤​នាក់​ បានចុះ​បង្រ្កាប​ទីតាំង​ដាំដុះ​ដំណាំកញ្ឆា​ដោយ​ខុស​ច្បាប់​នៅចំណុច​ជ្រលងភ្នំ​អូរ​៧០​ ដែលដាំដុះនៅលេីផ្ទៃដី​ចំនួន ០២​ហិចតា​ មានកញ្ឆាចំនួន​ ៥៥៣០​ដេីម​ ស្ថិត​ក្នុង​ភូមិ​ដីក្រហម​ ឃុំ​អន្លង់រាប​ស្រុក​វាលវែង​។

លោកអធិការ ធាង ឡេង បានបញ្ជាក់ឲ្យដឹងថា ដោយលក្ខណៈភូមិសាស្រ្តសំបូរទៅដោយភ្នំ​ ផ្លូវលំបាក មានចម្ងាយ ៣០គីឡូ​ម៉ែត្រ ចេញពីផ្លូវជាតិលេខ៥៥ ទេីបសមត្ថកិច្ចយេីង​ ចាប់មុខសញ្ញាមិនបាន​។ លោកអធិការបន្តថា​ ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបនេះ​ កម្លាំងចម្រុះយើង​ បានដុតកម្ទេចចោលដំណាំកញ្ឆា​ និងខ្ទមចាំចំការ​ផងដែរ​ ៕

អត្ថបទដែលជាប់ទាក់ទង