ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកគណបក្សឃុំភ្នំដិន ស្រុកគិរីវង់

តាកែវ÷ថ្លែងក្នុងឱកាសចុះសំណេះសំណាលជាមួយសមាជិកគណបក្សឃុំភ្នំដិន ស្រុកគិរីវង់ ចំនួន ១,៧៩៧នាក់ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តមកិត្តិនីតិកោសល ប៊ិន ឈិន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានជម្រុញដល់សមាជិកគណបក្សសូមទៅបោះឆ្នោតទាំងអស់គ្នា ហើយជាសមាជិកបក្សម្នាក់ត្រូវបោះឆ្នោតជូនបក្សឱ្យបាន ១សន្លឹក បោះឱ្យត្រូវ។

ឯកឧត្តម បានណែនាំដល់គណបក្សស្រុក គណបក្សឃុំត្រូវបន្តចុះណែនាំពីរបៀបគូសនៅលើសន្លឹកឆ្នោតជូនសមាជិកគណបក្ស ហើយគណបក្សទាំងអស់ត្រូវស្វែងយល់ពីទីតាំងគណបក្សនៅសន្លឹកឆ្នោតចៀសវាងការយល់ច្រលំ និងបានណែនាំដល់ភ្នាក់ងារទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទីឱ្យបានល្អបំផុតដើម្បីជោគជ័យរបស់គណបក្ស។

ជាចុងក្រោយឯកឧត្តមក៏បានរំលឹកពីសេចក្តីថ្លែងការណ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ដែលផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនជូនកម្មករ និយោជិត មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេស ហើយដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនោះលុះត្រាតែប្រទេសមានសន្តិភាព ហើយមានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះដែលអាចរក្សាសន្តិភាពនេះបាន។

អត្ថបទដែលជាប់ទាក់ទង