សម្តេចតេជោ​ ហ៊ុន​ សែន​ ៖ អនុញា្ញតអោយអាជីវកម្ម ក្លឹបកម្សាន្ត និងKTV ប៉ុន្តែប្រែក្លាយអោយទៅជារូបភាព ភោជនីយដ្ឋានវិញ

ភ្នំពេញ​ ៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃរាជរដ្ឋាភិបាលកម្ពុជា គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​ និងអនុញ្ញាតឱ្យអាជីវកម្មក្លឹបកម្សាន្ត និង KTV នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ប្រែក្លាយទៅជាភោជនីយដ្ឋាន ដើម្បីចូលរួមសកម្មភាពសេដ្ឋកិច្ច​ និងផ្ដល់ការងារឡើងវិញ ប៉ុន្តែត្រូវគោរពឱ្យបានម៉ឺងម៉ាត់ នូវវិធាន​ នៃក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់នូវការរីករាលដាល នៃជំងឺកូវីដ-១ ៩ ។

សម្តេចតេជោ ហ៊ុន​ សែន បានអនុញ្ញាតដូច្នេះ​ ក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០៣​ ខែកក្កដា ឆ្នាំ២០២០​ ៕

អត្ថបទដែលជាប់ទាក់ទង