កិច្ចប្រជុំប្រចាំអឌ្ឍមាសរបស់គណៈស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
ស្វាយរៀង ៖ ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបេីកកិច្ចប្រជុំប្រចាំអឌ្ឍមាសរបស់គណៈស្នងការ ក្រោមការដឹកនាំប្រជុំដោយ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង ដើម្បីត្រួតពិនិត្យលទ្ធផលការងារ ដែលបានអនុវត្តកន្លងមកប្រកបដោយភាពជោគជ័យខ្ពស់ និងដាក់ទិសដៅបន្ត ដើម្បីពង្រឹងប្រសិទ្ធិភាពការងារដឹកនាំ ៕