កិច្ចប្រជុំស្តីពីការណែនាំនីតិវិធីការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ​ (ក្រ១ និងក្រ២) និងគ្រួសារងាយរងគ្រោះក្នុងកំឡុងពេលជំងឺកូវីដ-១៩

ខេត្តកណ្តាល​ ៖​ នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែអាសាឍ ឆ្នាំជូតទោស័ក ព.ស ២៥៦៤​ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា​ ឆ្នាំ២០២០​ រដ្ឋបាលស្រុកល្វាឯម​ បានរៀបចំកិច្ចប្រជុំស្តីពីការណែនាំនីតិវិធីការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ (ក្រ១ និងក្រ២) និងងាយរងគ្រោះក្នុងកំឡុងពេលជំងឺកូវីដ-១៩​ (COVID-19)​ ក្រោមអធិបតីភាព​ ឯកឧត្តម​ នុត​ ពុធដារ៉ា​ អភិបាលរងខេត្ត តំណាងឯកឧត្តម​ គង់​ សោភ័ណ្ឌ​ អភិបាលខេត្ត​ ព្រមទាំងបានចូលរួមពីសំណាក់លោក​ កន​ សុខកាយ​ អភិបាល​ នៃគណៈអភិបាលស្រុក។

សមាសភាពចូលរួមពី​ លោក-លោកស្រីប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត,​ អភិបាលរងស្រុក,​ នាយក-នាយករងរដ្ឋបាលស្រុក,​ ប្រធានការិយាល័យជុំវិញស្រុក,​ មន្ត្រីរាជការសាលាស្រុក,​ មេឃុំ-ស្មៀនឃុំទាំង១៥ឃុំ​ ព្រមទាំងមេភូមិទាំង​ ៤៣​ទូទាំងស្រុក​ សរុបវត្តមានចូលរួមចំនួន​ ៨៨នាក់​ ស្រី​ ១១នាក់​ ៕

អត្ថបទដែលជាប់ទាក់ទង