រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន និងសំណូមពររបស់អ្នកវិនិយោគ នៅក្នុងខេត្ត ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរេីន
ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃអង្គារ៍ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន និងសំណូមពររបស់អ្នកវិនិយោគនៅខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
កិច្ចប្រជុំនេះ មានការចូលរួមពី អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ សភាពាណិជ្ជកម្មខេត្ត និងវិស័យធនាគារ សំណង់ ភោជនីយដ្ឋាន សណ្ឋាគារ ទូកទេសចរណ៍ ពាណិជ្ជករ អាជីវករ និង អ្នកវិនិយោគទុន ដើម្បីស្វែងយល់ពីបញ្ហាប្រឈមនានាដែល បាននឹងកំពុងប៉ះពាល់ដល់ការរីកចំរើន របស់អាជីវកម្មនីមួយៗ ក្នុងខេត្តព្រះសីហនុ ៕