សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុង​កិច្ចប្រជុំលើកទី១៨ គណៈកម្មាធិការជាតិ សម្រាប់ការ​អភិវឌ្ឍន៍​តាម​បែបប្រជាធិតេយ្យ នៅថ្នាក់ក្រោមជាតិ

ភ្នំពេញ​ ៖​ នាព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន (គ.ជ.អ.ប) បានអញ្ជើញជាអធិបតីភាពដ៏​ខ្ពង់ខ្ពស់ក្នុង​កិច្ចប្រជុំលើកទី១៨របស់គណៈកម្មាធិការជាតិ សម្រាប់ការ​អភិវឌ្ឍន៍​តាមបែបប្រជាធិតេយ្យ នៅថ្នាក់ក្រោមជាតិ ដោយមានការចូលរួម អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ សមាគមរដ្ឋបាលថ្នាក់ក្រោមជាតិ មន្ដ្រីបច្ចេកទេស និងអ្នកពាក់ព័ន្ធមួយចំនួនទៀត សរុបប្រមាណ​ ៧០នាក់។

សូជម្រាបថា របៀបវារៈ នៃកិច្ចប្រជុំ នាពេលព្រឹកនេះ រួមមាន ៖

-ទី១​ ៖​ ការពិនិត្យ និងអនុម័តលើ សេចក្ដីព្រាងកំណត់​ហេតុកិច្ចប្រជុំលើកទី១៨ របស់ គ.ជ.អ.ប
-ទី២​ ៖​ ការពិនិត្យ ពិភាក្សាលើការរៀបចំឡើងវិញនូវអនុគណៈកម្មាធិការនានារបស់ គ.ជ.អ.ប
-ទី៣​ ៖​ ការពិនិត្យ ពិភាក្សាលើវឌ្ឍនភាព និងបញ្ហាប្រឈម រដ្ឋបាល ក្រុង ស្រុក ខណ្ឌក្នុងក្របខណ្ឌនៃរចនាសម្ព័ន្ធថ្មីរបស់ខ្លួន ដូចជា ៖ សេចក្ដីរាយការណ៍សង្ខេបអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានា, ពិភាក្សាដើម្បីដោះស្រាយប្រឈមនានា ជាពិសេស បញ្ហាប្រឈមពាក់ព័ន្ធនឹងផ្ទេរថវិកា ទៅឲ្យ រដ្ឋបាល ក្រុង ស្រុក ខណ្ឌ
-និងទី៤​ ៖​ បញ្ហាផ្សេងៗ ផងដែរ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

អត្ថបទដែលជាប់ទាក់ទង