រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងស្ថាបនាផ្លូវបេតុងអមសងខាងផ្លូវរថភ្លើង ដោយចាប់ពីមហាវិថី គីម អុីល ស៊ុង រហូតដល់មហាវីថីឈ្នះ ឈ្នះ
ភ្នំពេញ ៖ នារសៀលថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំពិភាក្សាស្ដីពីគម្រោងស្ថាបនាផ្លូវបេតុងអមសងខាងផ្លូវរថភ្លើង ដោយចាប់ពីមហាវីថី គីម អុីល ស៊ុង រហូតដល់មហាវីថីឈ្នះ ឈ្នះ ដែលស្ថិតក្នុងភូមិសាស្ត្រខណ្ឌទួលគោក ខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕