ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំគណៈកម្មការបោះពុម្ពសៀវភៅ ស្តីពីកម្ពុជាឆ្នាំ២០២០
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំគណៈកម្មការបោះពុម្ពសៀវភៅ ស្តីពីកម្ពុជាឆ្នាំ២០២០ ដើម្បីពិនិត្យសម្រេចកែសម្រួល រូបថត អត្ថបទ ដើម្បីពន្លឿនការរៀបចំ បោះពុម្ពសៀវភៅស្តីពីកម្ពុជាឆ្នាំ២០២០ ឱ្យទាន់កិច្ចប្រជុំដែលប្រារព្ធធ្វើឡើងនៅព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ៕