សម្ដេចភក្ដី សាយ ឈុំ អញ្ជើញជាអធិបតី ថ្វាយព្រះភ្លើងព្រះសព សម្តេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ១០កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីថ្វាយព្រះភ្លើងព្រះសព សម្តេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ប្រធានថេរសភាព្រះពុទ្ធសាសនា និងជាព្រះចៅអធិការវត្តសន្សំកុសល ដែលបានទទួលមរណភាព កាលពីវេលាម៉ោង១៥:៣០នាទីរសៀល ថ្ងៃអង្គារ០២កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ក្នុងព្រះជន្មាយុ ១០៦ព្រះវស្សា ដោយជរាពាធ៕