ភ្នំពេញ​ ៖​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជេីញបេីកសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤២ របស់គណបក្សប្រជាជនកម្ពុជា​ដែលពិធីនេះ​ ធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។

នៅក្នុងពិធីបើកសន្និបាតគណៈកម្មាធិការកណ្ដាលនេះ​ គឺមានការយាង និងអញ្ជើញចូលរួមពី សម្ដេចពញាចក្រី​ ហេង​ សំរិ​ន​ ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្ដេច ឯកឧត្តម លោកជំទាវ ជានុប្រធាន សមាជិកគណៈអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការកណ្តាលទាំងអស់របស់ គណបក្សប្រជាជនកម្ពុជា និងសមាជិកបង្គោលសំខាន់ៗមួយចំនួនទៀត។

គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំប្រទេសកម្ពុជា បច្ចុប្បន្នគឺមានសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៨៦៥នាក់ ដែលនឹងបើកសន្និបាតគណៈកម្មាធិការកណ្តាលចាប់ពីថ្ងៃទី០១ ដល់ ០២ ខែកុម្ភៈ ឆ្នាំ២០២០ ៕

អត្ថបទដែលជាប់ទាក់ទង