លោកមេធាវី ឈឹម លីណា ថ្លែងការណ៍​ តបបណ្ដឹងរបស់សហដើមចោទ

ខេត្តរតនគិរី ៖ បន្ទាប់ពីរដ្ឋបាលសាលាខេត្តរតនគិរី បានចេញដីការសម្រេចស្ដីពីការដកហូតសិទ្ធិវិនិយោគ ធ្វើអាជីវកម្ម អនាម័យ និងដឹកជញ្ជូនសំរាមក្នុងក្រុងបានលុង កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ព្រមទាំងមានភាពចម្រូងចម្រាស់បញ្ហាទីតាំងចាក់សំរាម គ្រាដែលមានជនទី២ យកសំរាមទៅចាក់នៅទីតាំងនោះបង្កជាជម្លោះ ថែមទាំងមានពាក្យបណ្ដឹងពី៤ស្ថាប័ណ្ណចូលទៅអយ្យការ សាលាដំបូងខេត្តរតនគិរី ហើយតុលាកាខេត្តរតនគិរី បានចេញដីកាដកហូតរថយន្តដឹកសំរាម របស់ក្រុមហ៊ុន គឹមជ្រា ទៅទុកនៅស្នងការនគរបាលខេត្តរតនគិរី។ ហើយលោក ជា គួង ប្រធានក្រុមហ៊ុន គឹមជ្រា អនាម័យសំរាមក្នុងក្រុងបានលុង កើតទុក្ខមិនសុខចិត្ត ក៏បានប្ដឹងទៅ សាលាឧទ្ធរណ៍ ដើម្បីទាមទាររកយុត្តិធម៌។ រហូតមកដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ លោក ឈឹម លីណា មេធាវី នៃអាណត្តិក្ដីរបស់លោក ជា គួង បានចេញសេចក្ដីថ្លែងការណ៍តបអំពីបណ្ដឹងរបស់សហដើមចោទ។
បន្ទាប់ពីស៊ើបអង្កេតលើអង្គសេចក្ដី ដែលស្ថាប័ណ្ណ៤ បានដាក់ពាក្យបណ្ដឹង ព្រមទាំងបានស្រាវជ្រាវលើឯកសារពាក្យបណ្ដឹងកន្លងមក លោក ឈឹម លីណា មេធាវីអាណត្តិដោយក្ដីីរបស់លោក ជា គួង ប្រធានក្រុមហ៊ុនគឹមជ្រា បានចេញសេចក្ដីថ្លែងការណ៍ក្នុងបណ្ដឹងតប សុំឲ្យតុលាការចេញសាលក្រមលុប និងមោឃភាព ស្ដីពីការដកហូតសិទ្ធ និងបញ្ចប់កិច្ចសន្យាស្ដីពីការដាក់ទុនវិនិយោគ ធ្វើអាជីវកម្មប្រមូល សំអាត អនាម័យ និងដឹកជញ្ជូនសំរាម ក្នុងក្រុងបានលុង ខេត្តរតនគិរី លេខ០២៩/១៨ ដ.ក ចុះថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ របស់រដ្ឋសាលាខេត្តរតនគិរី ។ ឲ្យមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, មន្ទីរសាធារណៈការ និងដឹកជញ្ជូន, មន្ទីរបរិស្ថាន និងសាលាក្រុងបានលុង ខេត្តរតនគិរី ប្រគល់រថយន្តដឹកសំរាមចំនួន៤គ្រឿង មកឲ្យក្រុមហ៊ុន គឹមជ្រាវិញ ហើយទាមទារឲ្យចុងចម្លើយ នៃបណ្ដឹងតប មានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានលោក ដូច ប៊ុនណា, មន្ទីរសាធារណៈការ និងដឹកជញ្ជូន មានលោក ឃឹម រមនី, មន្ទីរបរិស្ថាន ដែលមានលោក កង សៀងផេង និងសាលាក្រុងបានលុង ដែលមានលោក អ៊ុន ស៊ីដេត ដែលជាតំណាង ឲ្យសងសំណងនៃការជួសជុលរថយន្ត ដែលបានខូចខាតពីការរឹបអូស របស់សហចុងចម្លើយនៃបណ្ដឹងតប ព្រមទាំងសងសំណងជម្ងឺចិត្ត ថ្លៃខាតបង់ពេលវេលា ចំនួន១២០០០០ដុល្លាសហរដ្ឋអាមេរិក។ ដោយហេតុថា កាលពីថ្ងៃច័ន្ទ ទី១ ខែតុលា ឆ្នាំ២០១៨ រដ្ឋបាលសាលាខេត្តរតនគិរី បានចេញដីកាសម្រេចលេខ ០២៩/១៨ ដ.ក ស្ដីពីការដកហូតសិទ្ធ បញ្ចប់កិច្ចសន្យា ស្ដីពីការដាក់ទុនវិនិយោគ និងការធ្វើអាជីវកម្ម ប្រមូល សំអាត អនាម័យ ព្រមទងដឹកជញ្ជូនសំរាមក្នុងក្រុងបានលុង ខេត្តរតនគិរី តែឯកតោភាគី ដោយមិនត្រឹមត្រូវតាមផ្លូវច្បាប់ ធ្វើឲ្យប៉ះពាល់សិទ្ធ និងផលប្រយោជន៍របស់អ្នកវិនិយោគទុនយ៉ាងធ្ងន់ធ្ងរ គឺធ្វើខុសទៅនិងកិច្ចសន្យា សៀវភៅបន្ទុក។ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត, មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត, មន្ទីរបរិស្ថានខេត្ត និងសាលាក្រុងបានលុង ខេត្តរតនគិរី បានដកហូតយករថយន្តដឹកសំរាមចំនួន៤គ្រឿង របស់ក្រុមហ៊ុន គឹមជ្រា ទៅទុកនៅស្នងការនគរបាលខេត្តរតនគិរី។ ក្រោយមកទើបលោក ជា គួង ដឹងថា ការដកហូតយករថយន្តដឹកសំរាមនេះ គឺទៅតាមដីកា របស់តុលាការខេត្តរតនគិរី បន្ទាប់មក លោក ជា គួង បានប្ដឹងតវ៉ាទៅសាលាឧទ្ធរណ៍ ដើម្បីយករថយន្តមកវិញ សាលាឧទ្ធរណ៍បានចេញដីកាសម្រេចលេខ ០៥ ដកសក្រ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ លុបនូវដីកាសម្រេចរបស់សាលាដំបូងខេត្តរតនគិរី តម្រូវឲ្យប្រគល់រថយន្តដឹកសំរាមចំនួន៤គ្រឿងនេះ ឲ្យទៅក្រុមហ៊ុន គឹមជ្រាវិញ។ ក៏ប៉ុន្តែមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, មន្ទីរសាធារណៈការ និងដឹកជញ្ជូន, មន្ទីរបរិស្ថាន និងសាលាក្រុងបានលុង មិនព្រមប្រគល់រថយន្តនេះឲ្យមកក្រុមហ៊ុនគឹមជ្រាវិញឡើយ។ ធ្វើឲ្យក្រុមហ៊ុនគឹមជ្រា ខាតពេលវេលាកាន់តែយូរ និងខាតបង់ផលប្រយោជន៍ធ្វើអាជីវកម្មកាន់តែធ្ងន់ធ្ងរ ព្រមទាំងធ្វើឲ្យរថយន្តខូចខាតយ៉ាងខ្លាំង ចំណែកស្ថាប័នទាំង៤ខាងលើ មិនមែនជាម្ចាស់កម្មសិទ្ធនៃរថយន្តនោះទេ ហើយស្ថាប័នទាំង៤ បានប្ដឹងនិងដកហូតយករថយន្តនេះ ក៏ពុំមានគុណសម្បត្តិស្របច្បាប់ត្រឹមត្រូវដែរ មិនត្រឹមតែប៉ុណ្ណោះ គឺិផ្ទុយពីគតិច្បាប់ទៀតផង។ ដោយហេតុថា ក្រុមហ៊ុន គឹមជ្រា របស់លោក ជា គួង មិនបានជំពាក់ប្រាក់ ឬ ខ្ចីប្រាក់ចំនួន ១៧៩៩២០ដុល្លារ ពីអស់លោកជាតំណាងមន្ទីរទាំង៤ នោះទេ។ ផ្ទុយទៅវិញ លោក ជា គួង ជាអ្នកដាក់ទុនវិនិយោគ ដ៏ស្របច្បាប់ជាមួយរដ្ឋាភិបាល ក្នុងការសម្អាតក្រុង ឲ្យមានសោភ័ណ្ឌភាព លើកមុខមាត់ខេត្ត ប៉ុន្តែបែរជាអស់លោកប្ដឹងទាំងបំពាន ធ្វើឲ្យខូចខាតផលប្រយោជន៍របស់ក្រុមហ៊ុន ហើយខាតបង់ក្នុងការបំពេញកាតព្វកិច្ច កិច្ចសន្យា និងសៀវភៅបន្ទុក ដែលក្រុមហ៊ុនទើបតែអនុវត្តបាន៨ឆ្នាំ មិនទាន់បានរំលួសទុន ដែលបានចំណាយដ៏លើសលុបក្នុងការដាក់ទុនវិនិយោគនេះ។ ក្នុងសេចក្ដីថ្លែងការនេះ បានបញ្ជាក់ទៀតថា អស់លោកបានលើកឡើងថា ក្រុមហ៊ុនលោក ជា គួង មិនបានទិញសម្ភារៈ គ្រឿងចក្រ គ្មានទីតាំងចាក់សំរាម និងមិនធ្វើផ្លូវទៅចាក់សំរាមតាមសៀវភៅបន្ទុក នេះជារឿងមិនពិត ប្រឌិតទាំងស្រុង។ ពីព្រោះ ផ្ទុយទៅវិញ កិច្ចសន្យាក្នុងសៀវភៅបន្ទុក គឺទុកពេលឲ្យក្រុមហ៊ុន បំពេញលក្ខ័ណ្ឌទាំងនេះចំនួន ៣ឆ្នាំប៉ុណ្ណោះ បើសិនជាក្រុមហ៊ុនលោក ជា គួង បំពេញមិនបានលក្ខ័ណ្ឌខាងលើ ដូច្នេះត្រូវគេបញ្ឈប់តាំងពីក្រុមហ៊ុនអនុវត្តបាន៣ឆ្នាំមកម្លេះ មិនមែនទុករហូតដល់៨ឆ្នាំដូច្នេះទេ។ ចំណែកកំហុសធ្វើឲ្យរាំងស្ទះសំរាមនៅផ្សារ គឺដោយសារក្រុមហ៊ុនហេងដារ៉ា ជំពាក់លុយ បង់លុយមិនគ្រប់បង្កើតជាជម្លោះ អស់លោកមិនជួយដោះស្រាយ បែរជាទំលាក់កំហុស លើលោក ជា គួង ហើយយកលេសប្ដឹងក្រុមហ៊ុន គឹមជ្រា លោក ជា គងួ ទៅវិញ។
បើទោះជាយ៉ាងណា ជាង១ឆ្នាំកន្លងមកនេះ ប្រជាពលរដ្ឋក្នុងក្រុងបានលុង បានរិះគុណយ៉ាងខ្លាំង ចំពោះបញ្ហាបញ្ឈប់ក្រុមហ៊ុន ឃាត់រថយន្តដឹកសំរាមធំៗទុកចោល បែរជាយករថយន្តកែច្នៃ និងរថយន្តដឹកសំរាមតូចៗ មកដឹកសំរាមវិញ ធ្វើឲ្យសំរាមកកស្ទះ ពេញក្រុងបានលុង បង្កផលប៉ះពាល់ ធ្វើឲ្យពួកគាត់បង្ខំចិត្តដុតចោលបង្កជាផ្សែងធ្វើឲ្យមានប៉ះពាល់ដល់បរិស្ថាន ព្រមទាំងធ្វើឲ្យបាត់បង់ថវិការជាតិ ផ្ទុយនិងអនុសាស្ត្រសម្ដេចតេជោ (បើក្រុមហ៊ុនណា ដឹកជញ្ជូនសំរាមមិនទាន់ តម្រូវឲ្យក្រុមហ៊ុននោះ ត្រូវបន្ថែមរថយន្ត ឬក៏ក្រុមមួយដឹកជញ្ជូនសំរាមមិនទាន់ ត្រូវបន្ថែមក្រុមហ៊ុនមួយទៀត)៕

អត្ថបទដែលជាប់ទាក់ទង