សម្តេចភក្ដី សាយ ឈុំ អនុញ្ញាតជូនឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងសវនាការ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៩:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក (United States Of America) ប្រចាំ ព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងសវនាការ ក្នុងឱកាស ដែលឯកឧត្តម ត្រូវបានតែងតាំង និងចូលកាន់ដំណែងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក (United States Of America ) ប្រចាំព្រះរាជាណាចក្រកម្ពុជា៕