ផ្លូវបេតុងប្រវែង ៥.៨៣២ម៉ែត្រ ស្ថិតនៅឃុំព្រែកគយ និងឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ត្រូវបានបេីកការរដ្ឋានសាងសង់ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីភាព ក្នុងពិធីបេីកការរដ្ឋានសាងសង់ផ្លូវបេតុង ប្រវែង ៥.៨៣២ម៉ែត្រ និងដាក់លូកាត់ទទឹងផ្លូវ ០៤កន្លែង ស្ថិតក្នុងភូមិទួលសូភី ភូមិព្រែករុន ឃុំព្រែកគយ និងភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។ ពិធីនេះមានការអញ្ជើញចូលរួម ឯកឧត្ដម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត កងកម្លាំងទាំង៣ មន្រ្តីរាជការ អាជ្ញាធរស្រុក និងប្រជាពលរដ្ឋ ជាង១ពាន់នាក់។
មានប្រសាសន៍ក្នុងពិធីបេីកការរដ្ឋានសាងសង់ផ្លូវនេះ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានលេីកឡេីងថា នេះគឺសមិទ្ធផលថ្មីបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំព្រែកគយ និងឃុំស្អាងភ្នំ ស្រុកស្អាង ក្នុងឆ្នាំ២០២០នេះ ហេីយសមិទ្ធផលទាំងនេះ កេីតមានឡេីង ដោយសារប្រទេសរបស់យើងមានសុខសន្តិភាព ស្ថេរភាពពេញលេញ ដែលផ្ដល់ឱកាសឱ្យយេីងបានអភិវឌ្ឍក្នុងមូលដ្ឋាន ក៏ដូចជាអភិវឌ្ឍទូទាំងប្រទេស។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានអរគុណដល់សន្តិភាព មានសន្តិភាព ទេីបមានការអភិវឌ្ឍន៍ ឯកឧត្តមបណ្ឌិត អំពាវនាវដល់កងកម្លាំងទាំង៣ មន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋ សូមចូលរួមថែរក្សាសន្និភាព អោយបានគង់វង្សយូរអង្វែង ដេីម្បីអោយប្រទេសបន្តអភិវឌ្ឍបន្ថែមទៀត៕