អភិបាលខេត្តស្វាយរៀង អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការស្ថាបនាផ្លូវនានា ក្នុងក្រុងបាវិត ខេត្តស្វាយរៀង
ស្វាយរៀង ៖ ដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍ និងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរសាធារការខេត្ត និងលោកអភិបាលក្រុងបាវិត បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការស្ថាបនាផ្លូវនានាក្នុងក្រុងបាវិត។
សូមជម្រាបជូនថា សមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធនានារបស់ខេត្តស្វាយរៀង ទាំងក្នុងក្រុង និងជនបទ បាននឹងកំពុងលូតលាស់ទៅមុខជាបន្ទាប់ ជាក់ស្តែងចុងឆ្នាំ២០១៩ ឆ្នាំ២០២០នេះ រដ្ឋបាលបាលខេត្តស្វាយរៀង បាននឹងកំពុងរៀបចំផ្លូវចាក់ប៉េតុង ផ្លូវអ៊ុតកៅស៊ូ ក្នុងបាវិត អោយមានការអភិវឌ្ឍន៍រីកចម្រើនស្របពេលដែលក្រុងមួយនេះ ជាក្រុងមួយដែលសំបូរទៅដោយតំបន់សេដ្ឋកិច្ចឧស្សាហកម្មជាច្រើនកន្លែង៕