រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីប្រកាសចូលកាន់មុខដំណែងអភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី

មណ្ឌលគិរី​ ៖ នាព្រឹកថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩​ រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីប្រកាសចូលកាន់មុខដំណែងអភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព ឯកឧត្តម ងី ចន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងមានការចូលរួមពីឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និងមន្រ្តីរាជការជុំវិញខេត្ត អភិបាលក្រុង/ស្រុកទាំង​ ០៥ ដែលប្រព្រឹត្តទៅនៅអគារក្រុមប្រឹក្សាខេត្ត។

សូមបញ្ជាក់ថា ក្នុងអនុក្រឹត្យស្តីពី ការផ្ទេរភារកិច្ចមន្រ្តីរាជការ រាជរដ្ឋាភិបាល សម្រេច ផ្ទេរភារកិច្ច ឯកឧត្តម ចឹង សុចន្ដា ឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ១ ពីអភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី ឱ្យទៅបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ ជំនួសឯកឧត្តម ជាក់ ម៉េងហ៊ាង ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ២ ពីអភិបាលរងខេត្តក្រចេះ ឱ្យទៅកាន់មុខដំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី៕

អត្ថបទដែលជាប់ទាក់ទង