រដ្ឋបាលរាជធានីភ្នំពេញ​ បើកកិច្ចប្រជុំគណៈបញ្ជាការ​ឯកភាព​ ដើម្បី​ត្រួតពិនិត្យ និងពង្រឹងកិច្ចការត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ការបង្ក្រាបល្បែងសុីសង គ្រឿងស្រវឹង​ គ្រឿងញៀនជាដេីម

ភ្នំពេញ​ ៖​ នាព្រឹកថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ​ បានបើកកិច្ចប្រជុំគណៈបញ្ជាការ​ ឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវ អភិបាល អភិបាលរងរាជធានីភ្នំពេញ ឯកឧត្ដមស្នងការនគរបាលរាជធានីភំ្នពេញ ឯកឧត្ដមមេបញ្ជាការរងកងរាជអាវធុហត្ថរាជធានីភំ្នពេញ ឯកឧត្ដមព្រះរាជអាជ្ញា មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងរដ្ឋបាលខណ្ឌទាំង១៤ ដើម្បី​ត្រួតពិនិត្យ និងពង្រឹងកិច្ចការត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ការបង្ក្រាបបទល្មើសល្បែងសុីសង គ្រឿងស្រវឹងគ្រឿងញៀន​ខុសច្បាប់ក្នុងរាជធានីភ្នំពេញ និង​ជា​ពិសេស​កិច្ច​ការ​ការពារ​សន្ដិសុខ សណ្ដាប់​ធ្នាប់ និង​របៀបរៀបរយ​សាធារណៈជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងរាជធានី​ ៕

អត្ថបទដែលជាប់ទាក់ទង