ឯកឧត្ដម អង្គ វង្ស វឌ្ឍានា​ អនុញ្ញាតឲ្យគណៈប្រតិភូនៃមជ្ឍមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន​ ចូលជួបពិភាក្សាការងារ

ភ្នំពេញ​ ៖​ នៅថ្ងៃព្រហស្បត៌ ០៨ រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្ដម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ បានអនុញ្ញាតឲ្យគណៈប្រតិភូនៃមជ្ឍមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន (China- ASEAN Legal Research Center)​ ដែលដឹកនាំដោយលោក Wup Yuhong អនុប្រធានក្រុមប្រឹក្សានៃសលកវិទ្យាល័យ Southwest University of Political Science and Law (SWUPL) ចូលជួបពិភាក្សាការងារ។

នៅក្នុងកិច្ចជំនួបពិភាក្សាការងារនោះ​ បានផ្តោតសំខាន់ទៅលើកិច្ចសហប្រតិការជាមួយភាគីចិនលើចំណុច មួយ ចំនួន ដូចជា៖ ១. ពង្រឹងកិច្ចសហប្រតិបត្តិការមជ្ឍមណ្ឌលសន្ទានកម្ម នៅកម្ពុជា (Commercial Center in Cambodia), ២. បង្កើតសមាគមអតីតនិសិ្សតកម្ពុជានៃសកលវិទ្យាល័យ (Southwest University of Political Science and Law (SWUPL)​ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និង៣. បង្កើតមជ្ឍមណ្ឌលកម្ពុជាផ្តល់សេវាផ្នែកច្បាប់សម្រាប់អ្នកវិនិយោគបរទេស​ (Cambodia Foreign Investor Legal Service Center) ៕

អត្ថបទដែលជាប់ទាក់ទង